អានតួអត្ថបទ
ម៉ាឡេស៊ី-សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​អាមេរិក​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ម៉ាឡេស៊ី

បន្ទាប់​ពី​ជប៉ុន និង​កូរ៉េខាង​ត្បូង ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃ​សៅរ៍ទី ២៦ មេសា នេះ សម្រាប់​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ។ អាច​ចាត់​ទុក​ជា​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ ដែលប្រធានាធិបតី​អាមេរិក​បាន​ទៅ​ដល់​ទឹកដី​ម៉ាឡេស៊ី គិត​ចាប់​ពី​ឆ្នាំ​​១៩៦៦។​

លោក​ប្រធានាធិបតី​អាមេរិក ព្រះមហាក្សត្រ​ (ឆ្វេង​ទីពីរ) ព្រះ​មហាក្សត្រី និង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី (ឆ្វេង) នៅ​វិមាន​Istana Negara
លោក​ប្រធានាធិបតី​អាមេរិក ព្រះមហាក្សត្រ​ (ឆ្វេង​ទីពីរ) ព្រះ​មហាក្សត្រី និង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី (ឆ្វេង) នៅ​វិមាន​Istana Negara © Reuters
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​ទស្សនកិច្ច​ របស់​លោក​អូបាម៉ា នៅ​ម៉ាឡេស៊ី មិនមែន​ត្រឹម​តែ​ចង់​សាកល្បង​ជំរុញ​ការ​ចរចា​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិកឱ្យ​មាន​ដំណើរ​ការ​ទៅ​មុខ​លឿនប៉ុណ្ណោះ​ទេ តែ​ដំណើរ​ទស្សនកិច្ច​មួយជុំ​ដែល​ត្រូវ​បញ្ចប់​នៅ​ប្រទេស​ហ្វីលីពីន ដៅ​ជាពិសេស​ទៅ​ការ​ពង្រឹង​​វត្តមាន​អាមេរិក​នៅ​តំបន់​អាស៊ី ប្រឈម​នឹង​ការ​ស្ទុះ​ឡើងឥត​ឈប់ឈរ​របស់​ចិន។ 

 
ចំពោះ​កម្មវត្ថុ​ទី​មួយ ពន្លឿន​សន្ធិសញ្ញា​សេដ្ឋកិច្ច​អន្តរប៉ាស៊ីហ្វិក ដែល​ជា​សន្ធិសញ្ញា​ដ៏​សំខាន់​ពុំ​ធ្លាប់​មាន​ពី​មុន​ ដែល​ប្រមូល​ផ្តុំ​ដោយ​ប្រទេស​នៅ​ជុំ​វិញ​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក ចំនួន​១២​ប្រទេស ពោល​គឺ​ស្មើ​នឹង​ជាង​៤០%​នៃ​ផលិតផល​សរុប​របស់ពិភពលោក។ សម្រាប់​សហរដ្ឋអាមេរិក ដៃគូ​អន្តរប៉ាស៊ីហ្វិក (ជា​បន្តុំ​ប្រជាជន​២០០លាន​នាក់) ប្រសិន​បើ​បង្កើត​ចេញ​នឹង​ក្លាយ​ជា​ទីផ្សារ​នាំ​ចេញ​លំដាប់​ទី​បួន​។ ម៉ាឡេស៊ី ប្រទេស​ដៃគូ​មួយ​ បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ហើយ ប៉ុន្តែ​បក្ស​ប្រឆាំង​ អាច​ជា​រនាំង មិន​ស្វាគមន៍​ផែនការ​សេដ្ឋកិច្ចនេះទេ។

លោកប្រធានាធិបតី​អាមេរិក​ ក៏​នឹង​ឆ្លៀត​ឱកាស​នេះ លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ដែរ​ ព្រោះ​ ​អង្គការ​យូមែន រាយវច បាន​អំពាវនាវ​ឱ្យ​លោក​អូបាម៉ា និយាយ​ចំៗ​ច្បាស់​ទៅ​កាន់​អាជ្ញាធរ​ម៉ាឡេស៊ី ដែល​តែង​បៀតបៀន​បក្ស​ប្រឆាំង​ ​ ប្រើ​អំពើ​ហិង្សា បង្ក្រាប ​បំភ័យ​ហួសហេតុ​ប្រឆាំង​នឹង​បាតុករ ក្រុម​ជនជាតិ​ពិន្ធុ ឬ​សាសនា​ភាគតិច។

លោក អូបាម៉ា គឺ​ជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ ដែល​អញ្ជើញ​ទៅ​​ម៉ាឡេស៊ី ក្នុង​រយៈ​ពេល​ជិត​៥០​ឆ្នាំ​ចុងក្រោយ​នេះ។ ដូច្នេះ​នេះ​ជា​ឱកាស​សម្រាប់​អាមេរិក​ត្រូវ​កាយ​កប់​អតីតកាល មិន​ល្អូក​ល្អើន ដោយ​ផ្តល់​ជា​ការ​លើក​ទឹក​ចិត្ត​ បំប៉ោង​ចំណង​មិត្តភាព​ដល់​ប្រជាជាតិ​មួយ​ដែល​មានបណ្តាជន​​ភាគ​ច្រើនជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ សមស្រប។ ហើយ​សម្រាប់​រដ្ឋាភិបាល​វិញ លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី រំពឹង​លើ​វត្តមាន​លោកអូបាម៉ា ដើម្បី​ស្តារ​ប្រជាប្រិយភាព​ដែល​ត្រូវ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ