អានតួអត្ថបទ
កម្ពុជា

ក្រុម​ព័ត៌មាន​គណៈរដ្ឋមន្ត្រី ចុះ​ផ្សាយ​អត្ថបទ​និយាយ​ពី​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​

តាំង​តែ​ពី​យប់មិញ​ថ្ងៃ​អាទិត្យ គេ​ឃើញ​គេហទំព័រ​ព័ត៌មាន​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​ចុះ​ផ្សាយ​បន្ត​អត្ថបទ​ជា​ភាសា​អង់គ្លេស​ចំនួន​២​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​បរទេស​ដែល​និយាយ​អំពី​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ​របស់​គណបក្ស​សង្គ្រោះជាតិ។ អត្ថបទ​ជា​ភាសា​អង់គ្លេស​របស់​ទី​ភ្នាក់ងារ ​Reuters បាន​ដាក់​ចំណង​ជើង​ថា ពលរដ្ឋ​កម្ពុជា​ដង្ហែ​ក្បួន​ទាមទារ​អោយ​លោក​នាយករដ្ឋ​មន្ត្រី​ចុះចេញ​ពី​អំណាច។ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី លោក​ទិតសុធា​បាន​ពន្យល់​ថា ការ​ចុះ​ផ្សាយ​អត្ថបទ​ទាំងនេះគឺ​រដ្ឋាភិបាល​គ្រាន់​តែ​ចង់​បង្ហាញ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​តាម​រយៈកាសែត​បរទេស​តែ​ប៉ុណ្ណោះ។

វេបសាយ​របស់​ទីស្តីការគណរដ្ឋមន្ត្រី ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ជាភាសាអង់គ្លេស ទាក់ទង​គណបក្សប្រឆាំង។
វេបសាយ​របស់​ទីស្តីការគណរដ្ឋមន្ត្រី ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ជាភាសាអង់គ្លេស ទាក់ទង​គណបក្សប្រឆាំង។ RFI/សួង សុខភារី
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​​វា​​ជា​​ករណី​​ដ៏​​កម្រ​ ​ដែល​​គេហទំព័រ​​របស់ ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី (www.pressocm.com.kh) ​ផ្សព្វផ្សាយ​​បន្ត​អត្ថបទ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ដែល​និយាយ​អំពី​ បាតុកម្ម​ទាមទារ​​របស់​គណបក្សប្រឆាំង​នោះ វា​គឺជា​កំណែទម្រង់​មួយ​នៃ​វិស័យ​ព័ត៌មាន​ដែល​ស្ថាន​ប័នរ​ដ្ឋ​មួយ​នេះ​ ចង់បាន និង​ជាការ​បង្ហាញ​របស់​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា តាមរយៈ​សារព័ត៌មាន​បរទេស​តែប៉ុណ្ណោះ។ នេះ​គឺជា​ការពន្យល់​របស់លោក​ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី។

វា​អាចជា​ការភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នកតាមដាន​ព័ត៌មាន ខណៈដែល​អត្ថបទ​កាសែត​ជា​ភាសា​អង់គ្លេស​របស់​ទីភ្នាក់ងារ​Reuters ដែលមាន​ចំណងជើង​ថា «ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​ហែ​ក្បួន​ទាមទារ​អោយ​លោកនាយក​រដ្ឋមន្ត្រី​ ចុះ​ចេញពី​អំណាច» ត្រូវបាន​បង្ហោះ​ផ្សាយ​នៅលើ​គេហទំព័រ​ព័ត៌មាន​របស់​ស្ថាន​ប័ន​កំពូល​របស់​ រដ្ឋាភិបាល។

ប៉ុន្តែ​លោក​ទិ​ត សុធា មន្ត្រី ជាន់ខ្ពស់​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ពន្យល់​ប្រាប់​គេហទំព័រថ្មីៗ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​តាម​ទូរសព្ទ​យ៉ាង​ដូច្នេះ៖«វា​មិនមែនជា​ជំហរ​របស់​ រដ្ឋាភិបាល តាម​អត្ថន័យ​នៃ​អត្ថបទ​កាសែត​បរទេស​ដែល​ត្រូវបាន​គេ​ចុះផ្សាយ​នោះទេ។ យើង​គ្រាន់តែ​ចង់បង្ហាញ​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា តាមរយៈ​សារព័ត៌មាន​បរទេស​តែប៉ុណ្ណោះ។ ឧទាហរណ៍ ជុំវិញ​ស្ថានភាព​នយោបាយ​កម្ពុ​ជាប​ច្ចុ​ប្បន្ន តើ​កាសែត​បរទេស​គេ​យល់​យ៉ាងម៉េច? នេះ​ទីមួយ។ ទី២ យើង​ចង់បង្ហាញ​អំពី​ភាពទូលំទូលាយ​នៃ​ព័ត៌មាន។ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការលើកស្ទួយ​វិស័យ​សារព័ត៌មាន​ដែរ»។

នៅលើ​ទំព័រ​ដើម​នៃ​គេហទំព័រ​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី (http://www.pressocm.gov.kh) អត្ថបទ​កាសែត​ជា​ភាសា​អង់គ្លេស​ទាំងពីរ​បាន​លេចឡើង​នៅ​ផ្នែក​ខាងស្តាំ ក្រោម​ខ្ទង់​ដែលមាន​សរសេរថា ព័ត៌មានថ្មីៗ។ ហើយ​នៅ​ផ្នែក​ខាងក្រោម​នៃ​ទំព័រ​ដើម​នេះ ក៏មាន​ប្រអប់​មួយ​សរសេរថា «កម្ពុជា​ពី​កាសែត​បរទេស» ដែល​ស្ថិតនៅក្រោម​ផ្នែក​នៃ​បណ្តុំ​ឯកសារ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ