អានតួអត្ថបទ
បទយកការណ៍

“កង្វះ​រូប​ភាព”នឹង​ប្រាប់​ពិ​ភព​លោក​ថា​កម្ពុជា​អាច​ផលិត​ភាព​យន្ត​ល្អ​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

“កង្វះ​រូប​ភាព”ជា​ភាព​យន្ត​កម្ពុជា​លើក​ដំបូង​ដែល​បាន​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ទទួល បាន​ពាន់​រង្វាន់​អូ​ស្ការ នៅ​សហ​រដ្ឋ​អា​មេ​រិក។ “កង្វះ​រូប​ភាព ជា​ស្នាដៃ​ដឹក​នាំ និង​ផលិត​ដោយ​សមិទ្ធិ​ករ​ប៉ាន់ រិទ្ធី ហើយ​វា​ជា​ខ្សែ​ភាព​យន្ត រៀប​រាប់​ពី​ជីវិត និង​អនុស្សាវរីយ៍​វ័យ​កុមារ​របស់ លោក​ផ្ទាល់ ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ទូ​ទៅ ដែល​បាន​ឆ្លង​កាត់ របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។ “កង្វះ​រូប​ភាព” ជា​ភាព​យន្ត​ឯក​សារ ដែល​គេ​ឆ្លាក់​ដី​ឥដ្ឋ​ធ្វើ​ជា​តួ​សម្តែង។ មុន​ចេញ​ទៅ​ចូល​រួម​ពិ​ធី​ប្រ​គល់ ទទួល​ពាន​រង្វាន់ អូ​ស្ការ​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា​ខាង​មុខ​នេះ​លោក ប៉ាន់ រិទ្ធី ផលិត​ករ​ភាព​យន្ត​នេះ​បាន​ចាត់​ទុក​ថា​នេះ​ជា​កិត្តិយស​ខ្មែរ​ទាំង​អស់​គ្នា​ដែល​មាន​ភាព​យន្ត​មួយ ដែល​អាចឈាន​ទៅ​ដល់​ការ​ទទួល​បាន​ពាន់​រង្វាន់​អូ​ស្ការ​។

"កង្វះរូបភាព" (Image manquante) ជា​ខ្សែភាពយន្ត​ថ្មី​របស់​លោក​រិទ្ធី ប៉ាន់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ប្រកួតប្រជែង​ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ ទីក្រុង​កាន ប្រទេស​បារាំង
"កង្វះរូបភាព" (Image manquante) ជា​ខ្សែភាពយន្ត​ថ្មី​របស់​លោក​រិទ្ធី ប៉ាន់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ប្រកួតប្រជែង​ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ ទីក្រុង​កាន ប្រទេស​បារាំង festival de cannes
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ