អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សិស្ស​ពូកែ​ៗ​ទំនង​ចង់​ធ្វើ​ការ​ឯកជន​ច្រើន​ជាង​ធ្វើ​ការ​រដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិស្ស​និទ្ទេស​ល្អ​ប្រសើរ​៣​នាក់​ មក​ពី​ខេត្ត​កំពង់​ស្ពឺ ​ខេត្ត​ព្រៃ​វែង ​និង​ខេត្ត​សៀម​រាប​ បង្ហាញ​ក្តី​ប្រាថ្នា​រៀង​ៗ​ខ្លួន​ ទាំង​ក្នុង​ការ​សិក្សា​ជំនាញ​នៅ​ឧត្តម​សិក្សា ​ទាំង​ក្នុង​ការ​ងារ។ ​ជារួម ​ពួក​គេ​ទំនង​ជា​ចង់​ធ្វើ​ការ​ ឯកជន​ ជាង​ធ្វើ​ការ​រដ្ឋ។​ ដោយ​រម្លឹក​អំពី​ដំបូន្មាន​ និង​ការ​លើក​ទឹក​ចិត្ត​របស់​នាយក​រដ្ឋ​មន្ត្រី ដែល​ពួកគេ​បាន​ជួប​ផ្ទាល់ ​កាល​ពី​ថ្ងៃ​សុក្រ​ សិស្ស​ឆ្នើម​បំផុត​ទាំង​៣​នាក់​ ក៏​មិន​ភ្លេច​ជំនួយ​របស់​មិត្តភក្តិ​ គ្រួសារ​ គ្រួ​បង្រៀន​ និង​ការ​ខំប្រឹង​ផ្ទាល់​ខ្លួន​ ដែល​ជា​កត្តា​នាំ​ឱ្យ​ពួក​គេ​អាច​ឈរ​ក្នុង​ចំណោម​អ្នក​បាន​និន្ទេស​«អា»​ចំនួន​១១​នាក់​ ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​លើក​ទី១​ ឆ្នាំ២០១៤នោះ​ទេ។​  

សិស្សទាំង១១នាក់បានជួបជាមួយនឹងលោក ហ៊ុន សែន នៅវិមានសន្តិភាព កាលពីថ្ងៃសុក្រ ទី៥។
សិស្សទាំង១១នាក់បានជួបជាមួយនឹងលោក ហ៊ុន សែន នៅវិមានសន្តិភាព កាលពីថ្ងៃសុក្រ ទី៥។ @Kham Pouri/Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ