អានតួអត្ថបទ
កូរ៉េ

ព្យុះ​ទីហ្វុង ​Chaba សម្លាប់​មនុស្ស​៦​នាក់ នៅ​​ប្រទេស​កូរ៉េ​ខាងត្បូង​

យ៉ា​ច​ហោចណាស់​មនុស្ស៦បាន​ស្លាប់​និង ៤នាក់​បាត់​ខ្លួន ដោយសារ​ខ្យល់ព្យុះ​ទី​ហ្វុ​ង ចា​បា បាន​វាយប្រហារ​តំបន់ឆ្នេរ​សមុទ្រ នៃ​ប្រទេស​កូរ៉េខាងត្បូង។ ចំណែក មហោស្រព​ភាពយន្ត​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​ប៊ូសាន នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៍​ត្រូវ​លុបចោល ។

ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​ឧស្សាហកម្ម Ulsan គេ​រកឃើញ​សាកសព​បុរស​ម្នា​ក់បាន​លង់ទឹក​ស្លាប់​នៅក្បែរ​ផ្ទះ​របស់គាត់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​រកឃើញ​ស្លាប់​ដែរ នៅ​កន្លែង​ចត​រថយន្ត​ក្រោម​ដី​ដែល​លិច​ទឹក។ ចំណែក​ផ្ទះ​របស់​ប្រជាជន​ប្រមាណ ២៣ម៉ឺន​ខ្នង ទូទាំង​តំបន់​ឆ្នេរសមុទ្រ​ត្រូវ​កាត់ផ្តាច់​អគ្គិសនី​ប្រើប្រាស់ ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឥទ្ធិពល​នៃ​ព្យុះ​បាន​ថមថយ​បន្តិច  ប្រជាជន​នៅក្នុង​ប្រទេស​កូរ៉េ​ត្បូង បាននាំគ្នា​សំអាតផ្ទះ​សំ​ម្បែ​ងបណ្តើរៗ និង រៀបចំ​ទុកដាក់​របស់របរ​ដែល​រង​ការ​ខូ​ត​ខាត​ដោយសារតែ​ខ្យល់ព្យុះ ដែល​បាន​វាយប្រហារ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ​ឧបទ្វីប​កូរ៉េ។

សូម​ជំរាបជូន​ថា ព្យុះ​ទី​ហ្វុ​ង​ចា​បា បានធ្វើ​ដំណើរ​មកដល់​ទីក្រុង​កំពង់ផែ​ដ៏​ធំ ប៊ូសាន និង ទីក្រុង​ឧស្សាហកម្ម​អ៊ុ​ល​សាន​របស់​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ពុធ ។ វា​បាន​បណ្តាលឱ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ដោយ​បង្ក​ជា ជំនន់​ទឹកភ្លៀង ។ វីដេអូ​ពី​កាមេរ៉ា​សុ​វត្តិភាព​សាធារណៈ បានបង្ហាញ​ឱ្យឃើញ​ពី រថយន្ត ទូទឹកកក និង​កំទេចកំទីផ្សេងៗទៀត អណ្តែត​ពាសពេញ​ផ្លូវ ដែល​កំពុង​ជន់​លិច ។   មិន​ត្រឹមតែ​ប៉ុណ្ណោះ​ព្យុះ បាន​រំខាន​ដល់​ព្រឹត្តិការណ៍​បង្ហាញ​ខ្សែភាពយន្ដ​ធំជាងគេ​នៅ​តំបន់​អាស៊ី គឺ មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៊ូសាន ដែល គ្រោង​នឹង​បើក​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ ព្រឹត្តិការណ៍​មហោស្រព​នេះ គ្រោង​នឹង​រៀបចំ​នៅលើ​ឆ្នេរ​ទេសចរណ៍ Haeundae ជា​ឆ្នេរ​ដ៏​មាន​ប្រជាប្រិយភាព របស់​ទីក្រុង​ប៊ូសាន។

 
គួរ​ជំរាបជូន​ថា ព្យុះ​ទី​ហ្វុ​ង ចា​បា នេះ​បាន​បង្កឱ្យមាន​ការព្រមាន​ធ្ងន់ធ្ងរ​ថា​អាច​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ផងដែរ ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ