អានតួអត្ថបទ
ភូមា-អ.ស.ប.

អ្នកទទួល​​ខុសត្រូវ​​នៃអ.ស.ប.​​ទាមទារ​​ឲ្យមាន​​ “គណៈកម្មការ​​រិះរក​​ការពិត” ​​នៅភូមា​​

អ្នករាយការណ៍​ពិសេស​នៃ​អ.ស.ប.​ស្ដីពី​សិទ្ធិមនុស្ស​នៅភូមា​ បានថ្លែង​ទាមទារ​នៅថ្ងៃសៅរ៍​ម្សិលមិញ​ ចាត់តាំង​ឲ្យមាន​នូវ​ “គណៈកម្មការ​រិះរក​ការពិត”​ នៅ​ភូមា​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​អស់​រយៈកាល​រាប់​ទសវត្សរ៍​នៅក្នុង​ប្រទេសនេះ។​ ទាំងនេះក៏ដោយ​ហេតុតែ​ អ្នករាយការណ៍​ពិសេស​យល់ថា​ ជា​មធ្យោបាយ​អាច​ឈាន​ទៅរក​ “ការផ្សះផ្សាជាតិ”។

លោកស្រី​ Aung San Suu Kyi​ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ប្រមុខ​បក្ស​ប្រឆាំង​ភូមា
លោកស្រី​ Aung San Suu Kyi​ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ប្រមុខ​បក្ស​ប្រឆាំង​ភូមា THOMAS SAMSON / AFP
ផ្សាយពាណិជ្ជកម្ម

 

ក្រោយពីបាន​បំពេញ​ទស្សនកិច្ច​ចំនួន​៦ថ្ងៃ​នៅ​ប្រទេស​ភូមា​ ​ លោក Tomas Ojea Quintana ​ អ្នករាយការណ៍​ពិសេស​នៃ​អ.ស.ប.​ស្ដីពី​សិទ្ធិមនុស្ស​នៅភូមា​ ​ បាន​ថ្លែង​ឲ្យដឹងថា​ ​ “​ទទួល​ស្គាល់​ទុក្ខសោក​របស់​អ្នករងគ្រោះ​គឺជា​ការផ្តល់​ជំនួយ​ជួយ​ព្យាបាល​ការឈឺ​ចុកចាប់​ ​ ហើយ​វា​ក៏​ជា​ជំហានមួយ​ជួយ​ខាឃាំង​កុំឲ្យ​កើតមាន​ការរំលោភ​លើ​សិទ្ធិមនុស្ស​នៅ​ពេល​អនាគត​ផងដែរ”។

“នៅក្នុង​គោលបំណង​ផ្សះផ្សាជាតិនេះ​ ​ ខ្ញុំបាន​ពិភាក្សា​ជាមួយ​រាល់​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ ​ មាន​ដូចជា​ក្រុមជនជាតិ​ពន្ធុ​ភាគតិច​ ​ អ្នកដឹកនាំ​គណបក្ស​នយោបាយ​ ​ និង​សមាជិក​សភា​ភូមា​ ​ ដើម្បី​បង្កើត​ឲ្យ​មាន​​ “គណៈកម្មការ​រិះរក​ការពិត”​ នៅក្នុង​ប្រទេស​ភូមា”។​ នេះ​ជា​សេចក្តី​ថ្លែងពន្យល់​របស់​ លោក Tomas Ojea Quintana។​ សម្រាប់​អ្នករាយការណ៍​ពិសេស​នៃ​អ.ស.ប.​ស្ដីពី​សិទ្ធិមនុស្ស​នៅភូមា​ ​ សភា​ភូមា​គឺជា​ស្ថាប័ន​មួយ​ដ៏​សមរម្យ​សម្រាប់​ជួយ​បង្ក​បង្កើត​“គណៈកម្មការ​រិះរក​ការពិត”​ នៅភូមានេះ។

គួរកត់​សម្កាល់ថា​ ​ នៅឆ្នាំ២០១០​ លោក Tomas Ojea Quintana​ ធ្លាប់បាន​ថ្លែង​ឲ្យដឹងថា​ ​ ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ខ្លះ​នៅ​ក្នុង​ប្រទេស​ភូមា​ អាច​ត្រូវគេ​ចាត់ទុកថា​ជា​ ​ “ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ”​ ​ ហើយលោក​ក៏​ធ្លាប់បាន​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​អន្តរជាតិ​ ​ ក៏ប៉ុន្តែ​ក្រោយមក​ ​ របប​គ្រប់គ្រង​ផ្តាច់ការ​ភូមា​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​ទិដ្ឋាការ​ឲ្យ​ លោក Tomas Ojea Quintana។

សូមបញ្ជាក់ថា​ ​ មាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ចោទ​ប្រកាន់​របបគ្រប់គ្រង​ភូមា​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​ នាឱកាស​និងក្រោយ​អំពើ​ហិង្សា​នៅរ្ដឋ​ Rakhine ​ ​ ជាពិសេស​ទៅលើ​ជាជាតិ​ភាគតិច​ដែលជា​អ្នកកាន់​សាសនា​អ៊ីស្លាម​ ​ ពោលគឺ​ពួក​រ៉ូហ៊ីងយ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ