អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ជជែក​គ្នា​រឿង​ប្រាក់​ឈ្នួល​អប្បបរមា​កាន់​តែ​ផុល​ផុស​មុន​នឹង​មាន​ការ​សម្រេច​ចុង​ក្រោយ​នៅ​ខែ​តុលា​ខាង​មុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ខែ​តុលា​ខាង​មុខ​ការ​ចរចារ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​ឧស្សាហ​កម្ម​វាយនភ័ណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​កំណត់​ឲ្យ​ចេញ​ជា​រូប​រាង​ផ្លូវ​ការ។ ​ក៏​ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​ចុង​ក្រោយ ​ដែល​នោះ​គឺ​ជា​ការ​កំណត់​ជោគ​វាសនា​សេដ្ឋកិច្ច​ប្រចាំ​ខែ​របស់​កម្មករ​កាត់​ដេរ​កម្ពុជា ​ការ​សម្រប​សម្រួល​ទ្វេរ​ភាគី​ជា​ច្រើន​លើក​រវាង​សហជីព ​និង​សមាគម​និយោជក​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​ជា​ច្រើន​លើក។​ក៏​ប៉ុន្តែ​ភាគី​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​ឈាន​ដល់​ចំណុច​កណ្តាល​ណា​មួយ​នៅ​ឡើយ​ ដោយ​សហជីព​កម្មករ​ទាមទារ​ ប្រាក់​ឈ្នួល​អប្បបរមា​ ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ​ រី​ឯ​ភាគី​និយោជក​វិញ​ហ៊ាន​បន្ថែម​ត្រឹម ​១០​ ដុល្លារ​ ឬ​១៥​ដុល្លារ​ បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​១០០​ដុល្លារ​ក្នុង​មួយ​ខែ។

លោក អាត់ ធន់ ប្រធានសម្ពន័សហជីព ស៊ីខៅឌូ
លោក អាត់ ធន់ ប្រធានសម្ពន័សហជីព ស៊ីខៅឌូ RFI-ចាន់ណា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ