អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ គង់​ គាំ ​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​កិត្តិ​យស​គណ​បក្ស​ឆន្ទៈ​ខ្មែរ​របស់​កូន​ប្រុស​គាត់​

ដូច​ការ​គ្រោង​ទុក គណ​បក្ស​ឆន្ទៈ​ខ្មែរ​របស់ ​លោក គង់ មុនីកា បាន​ធ្វើ​សមាជ​វិស​មញ្ញ​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​ជ្រើស​រើស​លោក គង់​ គាំ​ ជា​ឪពុក​របស់​ខ្លួន​ ឲ្យ​ធ្វើជា​ប្រធាន​កិត្តិយស​គណ​បក្ស​ដែល​ទើប​បង្កើត​ឡើង​បាន​អាយុ​មួយ​ខួប​នេះ​។​ លោក គង់ គាំ ជា​អតីត​ទីប្រឹក្សា​គណ​បក្សសង្គ្រោះជាតិ​នោះ ​ថ្លែង​វាយ​ប្រហារ​ខ្លាំងៗ​ទៅ​លើ​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្រ្គោះជាតិ​ បន្ទាប់ពី​លោក សម រង្ស៊ី បាន​ហៅអ្នក​ទៅ​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ​ថា​ជា​មនុស្ស​ក្បត់​បក្ស​។​

លោកគង់ មុនីកា និងលោកគង់ គាំ ជាឱពុកនិងកូននៅព្រលានយន្តហោះកន្លងមក
លោកគង់ មុនីកា និងលោកគង់ គាំ ជាឱពុកនិងកូននៅព្រលានយន្តហោះកន្លងមក fb
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ​បន្ទាប់​ពី​គណ​បក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក​កូន​ប្រុស​គាត់​សម្រេច​តែង​តែ​ជា​ប្រធាន​កិត្តិយស​គណ​បក្សដែល​ទើប​បង្កើត​ឡើង​បាន​មួយ​ខួប​នេះ ​លោក គង់​ គាំ បាន​ថ្លែង​រិះគន់​ខ្លាំង​ៗ​ទៅលើ​លោក​ សម រង្សី។ លោក សម រង្ស៊ី ដែល​បាន​ហៅ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​មនុស្ស​ក្បត់​បក្ស និង​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​។

អ្នក​នយោបាយ​ជើង​ចាស់​ ដែល​ជា​អតីត​ទី​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ បាន​អួតសរសើរ​ដល់សកម្ម​ជន​គណ​បក្ស​ប្រឆាំង​នេះ​ដែល​មក​ចូល​រួម​ជា​មួយ​គណ​បក្ស​ឆន្ទៈ​ខ្មែរ ដែល​បង្កើត​ឡើង​តែ​រយៈពេល​២​ខែ​មុន​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​។ ប៉ុន្តែ​មិន​ទទួល​បាន​អាសនៈ​នោះ​ឡើយ។​ លោក គង់ គាំ ថែម​ទាំង​ថ្លែង​ការ​ពារ​ជំរ​ហ​របស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​អសកល​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​នៅថ្ងៃ​ទី​២៩​ខែ​ឧសភា​ខាង​មុខ​ថា ជា​ការ​ចូល​រួម​ការ​ពារ​សន្តិភាព ទោះ​បី​ជា​ដឹង​ខ្លួន​ថា គណ​បក្ស​នេះ​គ្មាន​អង្គ​បោះ​ឆ្នោត​ក៏​ដោយ​។

ជា​ការ​កត់​សំគាល់ លោក គង់ គាំ មិន​បាន​បង្ហាញពី​ចំណុច​ខ្លាំង​របស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ច្រើន​ប៉ុន្មាន​នោះទេ ​ប៉ុន្តែលោកបាន​យក​វេទិកា​សមាជ​នោះ​បន្ត​វាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើ​ក្រុម ​លោក សម រង្ស៊ី ដែល​ធ្វើ​បាតុកម្ម​ភ្លើងទៀន​នៅកូរ៉េ​ខាង​ត្បូង​ថ្មីៗ​។

លោក គង់ គាំ បាន​ហៅការ​ធ្វើ​បាតុកម្ម​ភ្លើង​ទៀន​នៅ​កូរ៉េ​ខាង​ត្បូង​ដែល​មានការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​លោក សម រង្ស៊ី ថា​ជា​បែក​បាក់​ផ្ទៃ​ក្នុង​កាន់​ខ្លាំង​របស់​អតីត​គណ​បក្ស​សង្រ្គោះជាតិ​។​ ប៉ុន្តែ លោក សម រង្ស៊ី នៅតែ​បន្ត​អះអាង​ថា​ «សម រង្ស៊ី និង កឹម សុខា គឺ​ជា​មនុស្ស​តែ​មួយ​»​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ