លោក គុជ ចាន់វិសាល៖« ក្រុមហ៊ុន CBS ត្រៀមពិធីករជំនាញបាល់ទាត់៧រូប បំរើដល់ការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៩
ការប្រកួតបាល់ទាត់ពិភពលោក (World Cup) នៅប្រទេសរុស្សីឆ្នាំ២០១៨នេះ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ ព្រឹត្តិការណ៍ដែលពិភពលោក ក៏ដូចជាពលរដ្ឋខ្មែរផងនោះ ទន្ទឹងរងចាំជាយូរមកហើយ ត្រូវបានផ្សាយបន្តផ្ទាល់ផ្តាច់មុខតាមទូរទស្សន៍ចំនួន៣នៃក្រុមហ៊ុន CBS នៅក្នុងប្រទេសកម្ពុជា។ លោក គុជ ចាន់វិសាល អគ្គនាយករងនៃស្ថានីយ៍ទូរទស្សន៍ MYTV ថ្លែងថា ការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុន CBS គឺដើម្បីឲ្យពលរដ្ឋខ្មែរបានស្គាល់ពីការរីកចំរើនបាល់ទាត់ពិភពលោក និងដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់យុវជនខ្មែរ ឲ្យស្រលាញ់ចូលចិត្តកីឡាផងដែរ។