អានតួអត្ថបទ
កម្ពជា

បេក្ខជន​ជាង​បី​ពាន់​នាក់​ចូល​រួម​ប្រឡង​ក្រប​ខ័ណ្ឌ​នាយ​ទាហ៊ាន

ក្រសួង​ការ​ពារ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​ទី​២០​ធ្នូ​នេះ​បាន​រៀប​ចំ​ការ​ប្រឡង​ក្របខ័ណ្ឌ​នាយទាហ៊ាន ដែល​មាន​បេក្ខជន​ចូល​រួម​ប្រឡង​ជាង​បី​ពាន់​នាក់។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ឆ្នាំមុន​៤៣​ភាគ​រយ។ ឆ្នាំ​មុន​មាន​បេក្ខជន​ចូល​រួម​ប្រឡង​ចំនួន​១៨០០​នាក់។ លោក ហ៊ុន ម៉ាណែត នាយ​រង​សេនា​ធិការ​ចំរុះ​មេបញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ឲ្យ​ដឹង​ថា ការ​ប្រឡង​នេះសម្រច​ជ្រើស​រើស​យក​សិស្ស​តែ​ចំនួន​៦២០​នាក់​ប៉ុណ្ណោះ​សិក្សា​ទៅ​លើ​កម្មវិធី​បណ្ដុះបណ្ដាល​ចំនួន​បី។

លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះមេបញ្ជាការរងកងទ័ពជើងគោក
លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះមេបញ្ជាការរងកងទ័ពជើងគោក @ Facebook Hun Manet
ផ្សាយពាណិជ្ជកម្ម

ការ​ប្រឡង​ក្រប​ខ័ណ្ឌ​នាយ​ទាហ៊ាន​ទ័ព​ជើង​គោក​ជំនាន់​ទី៨ វគ្គ​នាយ​ទាហាន​សកម្ម​ជំនា​ន់ទី​២០ និង​នាយ​ទាហាន​បន្តវេន​ជំនា​ន់ទី​៩ ដែល​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២០​ធ្នូ ធ្វើ​ឡើង​ក្នុង​មណ្ឌល​ចំនួន​ប្រាំ​នៅ​ទូទាំង​ប្រទេស​ដែល​រួម៖រាជធានី​ភ្នំពេញ​គឺ​ស្ថិត​ក្នុងវិទ្យាល័យ​បាក់​ទូក បន្ទាប់​មក​ក្នុង​ខេត្ត​សៀមរាប ស្ទឹងត្រែង បាត់ដំបង និង កំពត ដែលមាន​បេក្ខជន​ចូល​រួម​ប្រឡង​ចំនួន​៣​ពាន់​៣​រយ​៤​នាក់។ ក្នុង​នោះ​មាន​នារី​១​ពាន់​១​រយ៦៥​នាក់។ ចំនួន​មាន​ការ​កើន​ឡើង​ឆ្នាំ​មុន​៤៣​ភាគ​រយ។ សន្ទុះ​នៃ​ការ​កើន​ឡើង លោក ហ៊ុន ម៉ាណែតថា ដោយ​សារ​តែ​ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ទ្រង់​ទ្រាយ​ធំ​នា​ពេលកន្លង​មក​ជុំវិញ​អត្ថ​ប្រយោជន៍​នៃ​ការ​រៀន​ក្នុង​សាលា​នាយ​ទាហ៊ាន។

មុន​ការ​ប្រឡង​ចាប់​ផ្ដើម​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ លោក ហ៊ុន ម៉ាណែត នាយរងសេនា​ធិការ​ចំរុះ​នៃ​មេបញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​បាន​ធ្វើ​សន្និសីទ​កាសែត​ថា ការប្រឡង​នេះ​មាន​ភាព​សុក្រឹត្យ​ពោល​គឺ​អ្នក​ជាប់​ដោយ​មោទនភាព​និង​អ្នក​ធ្លាក់​ដោយ​អស់ចិត្ត។ លោក​បន្ត​ថា ភាព​សុក្រឹត្យ​នេះ​មិន​មែន​កើត​មាន​ក្នុង​ពេល​ប្រឡង​នោះ​ទេ​គឺ​កើតតាំង​ពី​ដំណាក់​កាល​នៃ​ការ​ដាក់​ពាក្យ​និង​អំឡុង​ពេល​កំណែ​ផង​ដែរ។ លោក​បាន​ក៏​អំពាវនាវ​ឲ្យ​មហាជន​ចូល​រួម​រាយការណ៍​ពី​បាតុភាព​មិន​ប្រក្រតី​នានា​ទាក់​ទង​ការ​ប្រឡង​នេះតាម​រយៈ ទូរស័ព្ទ ហ្វេសប៊ុក និង អ៊ីម៉េល មក​ក្រុម​ការ​ងារ​របស់​លោក។

បើ​តាម​លោក ហ៊ុន ម៉ាណែត ក្នុង​ចំណោម​បេក្ខជន​ជាង​បី​ពាន់​នាក់​ដែល​ចូល​រួម​ប្រឡង ក្របខ័ណ្ឌ​នាយ​ទាហ៊ាន​នេះ​គណៈកម្ម​ការ​រៀបចំ​ការ​ប្រឡង​សម្រេច​ជ្រើស​បេក្ខជន​ចំនួន​តែ​៦២០​នាក់​ប៉ុណ្ណោះ។ សិក្សា​ទៅ​លើ​កម្មវិធី​បណ្ដុះ​បណ្ដាល​ចំនួន​បីគឺ៖ទី១-កម្មវិធីនាយ​ទាហ៊ាន​សកម្ម​ជំនាន់ទី​២០​ចំនួន​១២០​នាក់ នាយ​ទាហ៊ាន​ទ័ព​ជើង​គោក​ជំនាន់ទី​៨ចំនួន​២៥០​នាក់ និង នាយ​ទាហ៊ាន​បន្ត​វេន​ជំនាន់​ទី៩​មាន​ចំនួន​២៥០​នាក់៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ