លោកស្រី ហង់ លីណា៖«លទ្ធផលនៃជំរឿនកសិកម្មនៅកម្ពុជា នឹងក្លាយជាត្រីវិស័យសំរាប់អភិវឌ្ឍន៍កសិកម្មកាន់តែប្រសើរ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោកស្រី ហង់ លីណា អគ្គនាយិការវិទ្យាស្ថានសិ្ថតិ នៃក្រសួងផែនការ។ ក្រសួងផែនការ រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ តាមរយៈវិទ្យាស្ថានសិ្ថតិ នៃក្រសួងផែនការ កាលពីព្រឹកថ្ងៃទី ២០សីហានេះ បានចេញផ្សាយលទ្ធផលជំរឿនកសិកម្មលើកទី១ នៅកម្ពុជា។ លទ្ធផលបឋមនៃជំរឿននេះ បានរកឃើញថា ប្រជាពលរដ្ឋខ្មែរមួយគ្រួសារ កាន់កាប់ ផ្ទៃដីកសិកម្ម តែ ១,៦៤ហិកតាប៉ុណ្ណោះ។ យ៉ាងណាក៍ដោយ របាយការណ៍បឋមនៃជំរឿនកសិកម្មនេះ នឹងក្លាយជាត្រីវិស័យមួយ សំរាប់ការធ្វើផែនការអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកស្រី ហង់ លីណា អគ្គនាយិការវិទ្យាស្ថានសិ្ថតិ នៃក្រសួងផែនការ។