អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ប្រតិកម្ម​ចំពោះ​អ្នក​វិភាគ​ដែល​ថា​រដ្ឋ​បាល​របស់​លោក​គឺ​គណៈ​រដ្ឋ​មន្ត្រី​ហ្វេសប៊ុក

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី១១ កុម្ភៈ​នេះ​បាន​ដាក់​សម្ពោធ​សកល​វិទ្យាល័យ​ហេង សំរិន​ ត្បូង​ឃ្មុំ​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ក្នុង​អំឡុង​ពេល​ថ្លែង​សន្ទករថា លោក​នាយក​រដ្ឋ​មន្ត្រី បាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ក្រុម​អ្នក​វិភាគ​ដែល​បាន​រិះគន់​ការ​ណែនាំ​របស់​លោក​ឱ្យ​ស្ថាប័ន​នានា​របស់​រដ្ឋ​បង្កើត​ក្រុម​តាមដាន​និង​យក​សំណូមពរ​របស់​ពលរដ្ឋ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៅ​ដោះស្រាយ។ ​ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​បាន​រិះគន់​ថា រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​ជា​រដ្ឋាភិបាល​ហ្វេស​ប៊ុក។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ការ​រិះ​គន់​រប​ស់អ្នក​វិភាគ​គឺ​ដើម្បី​បំបាក់​រូប​លោក និង​មិន​ចង់​ឱ្យ​លោក​ដោះស្រាយ​បញ្ហា​ទាន់​ពេល​វេលា​នោះ​ទេ។ សូម​ស្តាប់​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ដែល​រៀប​ចំ​ដោយ​ស៊ុន មេសា៖  

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន RFI/Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ