អានតួអត្ថបទ
កម្ពុជា

លោក ប៊ូ ឡាំ៖ អភិបាល​ក្រុង​បានលុង​ប្រឆាំង​បញ្ជានិង​ប្រើ​អំណាច​បំពាន​

តំណាង​រាស្ត្រ​​មណ្ឌល​​រតនៈគីរី ​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា ​លោក ​ប៊ូ ​ឡាំ ​បាន​​ចុះ​ហត្ថលេខា​​លើ​​លិ​ខិ​​ពីរ​​ផ្សេង​គ្នា​​ផ្ញើ​ជូន​​រដ្ឋសភា ​និង​​ព្រឹទ្ធសភា។ ជា​​លិខិត​​ដើម្បី​​ស្នើ​​សុំ​ឱ្យ​​ដក​​អភិបាល​ក្រុង​​បាន​​លុង​​ចេញ​ពី​​តំណែង ​ព្រោះ​​រឿង​​បំពាន់​​អំណាច ​និង​​ប្រឆាំង​បញ្ជា។

ខេត្តរតនៈគីរី
ខេត្តរតនៈគីរី
ផ្សាយពាណិជ្ជកម្ម

ការប្រឆាំង​បញ្ជា​ប្រមុខ​រដ្ឋាភិបាល និង​ការប្រើ​អំណាច​បំពាន​លើ​ប្រជាពលរដ្ឋ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​លោក ប៊ូ ​ឡាំ តំណាងរាស្ត្រ​កូតា​បក្ស​កាន់អំណាច​ស្នើ​ដល់​រដ្ឋសភា​ឱ្យ​ដក​មន្ត្រី​ក្នុង​ជួ​បក្ស​ខ្លួនឯង។ បើតាម​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​រូបនេះ អភិបាលក្រុង​បាន​លុង គឺ​លោក អ៊ុក សំអុល បាន​យក​ដី​នៅ​កណ្តាល​ក្រុង​ដែលមាន​ទំហំ​ប្រមាណ៥០ គុណ១១០ ម៉ែត្រ​យកទៅ​ធ្វើ​អាជីវកម្ម​ដើម្បី​ប្រមូលយក​ផលប្រយោជន៍​របស់ខ្លួន និង​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រង​ផលប៉ះពាល់។

លោក បូ​ឡាំ បាន​បញ្ជាក់ថា ដី​នៅ​តំបន់​ផ្សារ​នោះ គឺ​រដ្ឋាភិបាល​បាន​ចារ​ទុក​មិន​ឱ្យធ្វើ​អាជីវកម្ម​នោះទេ។ ក្រៅពីនេះ ក៏មានដែរ ការប្រើប្រាស់​អំណាច​គំរាមកំហែង​ដល់​អ្នក​តវ៉ា​ផងដែរ ពី​សំណាក់​អភិបាលក្រុង​រូបនេះ។

សូម​បញ្ជាក់​ថា ​តាម​រយៈ​​ចុះ​ហត្ថលេខា​​កាល​​ពី​​ចុង​ខែ​​​មេសា​​​នេះ ​​លោក ​ប៊ូ ​ឡាំ ​​តំណាង​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​កម្ពុជា ​បាន​​សរសេរ​​លិខិត​​ពីរ​​ផ្សេង​គ្នា ​ទៅ​​កាន់​​​រដ្ឋ​​សភា​​​​តាម​​​រ​យៈ​​​​គណៈ​កម្ម​ការ​​​​​ទី​​​៤​​ ​​និង​​​​ព្រឹទ្ធ​​សភា​​​ជាតិ​​។ ​ការ​​​សរសេរ​​​​នេះ​ ​គឺ​​​មាន​​​​ពាក្យ​​​បណ្តឹង​​​​​ពី​​​​​ប្រជា​​ពលរដ្ឋ​​​​ប្រមាណ​​​​ជាង​​​២១១​​​នាក់​​​​ដែល​​​​បាន​​​​ប្តឹង​​​​មក​​​កាន់​​​​អ្នក​​​តំណាង​​​រាស្ត្រ​​​​គណ​បក្ស​​​​ប្រជាជន​​​។​​

អភិបាលក្រុង​បាន​លុង លោក អុក សំអុល បាន​បិដ​សេធ​ថា លោក​មិនបាន​ប្រើ​អំណាច​បំពាន​នោះទេ។ លោក​ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​ផ្តើម​សើ​ប​អង្កេត​ពី​ករណីនេះ​ផងដែរ។

ប្រធាន​គណៈកម្មការ​ទី៤របស់​រដ្ឋសភា លោក ហ៊ុន ណេង បាន​លើកឡើងថា លោក​មិនមាន​ភារកិច្ច​ចាត់ការ​សំណុំ​រឿងនេះ​ទេ ព្រោះ​កិច្ច​ការដកហូត​ដំណែង​នេះ គឺជា​ភារៈ​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ។ តាមរយៈ​លោក ខៀវ សុភ័គ​អ្នកនាំពាក្យ​ក៏​មិនអាច​ទាក់ទង​បាន​នោះដែរ។ 

សូម​បញ្ជាក់​ថា​​ខេត្ត​រតនៈគីរី ​ក៏ត្រូវ​​បាន​​គេ​​កត់​សំគាល់​​ឃើញ​ថា មាន​​បញ្ហា​ដីធ្លី​​រ៉ាំ​រៃ​​មួយ​ចំនួន​​នៅ​​ទី​នោះ​​ផងដែរ​។ បើ​ទោះ​បី​ជា​​បែប​ណា​ក៏​ដោយ​ លោក​ ប៊ូ ​ឡាំ​​តំណាង​រាស្ត្រ​​គណបក្ស​​ប្រជាជន​​កម្ពុជា​ បាន​​បញ្ជាក់​ថា ​ការ​ស្នើ​​ដក​​អភិបាល​ក្រុង​​នេះ​ គឺ​ជា​​ធ្វើ​​ក្នុង​នាម​​ជា​​តំណាង​រាស្ត្រ​​ដែល​ជា​​អ្នក​ទទួល​ខុស​ត្រូវ​​ក្នុង​​មណ្ឌល​​របស់​ខ្លួន​។ ប៉ុន្តែ​​អភិបាល​ក្រុង​​បាន​​លុង​ ស្នើ​ឱ្យ​​ស៊ើប​អង្កេត​​ករណី​នេះ​​តាម​ផ្លូវ​​ច្បាប់​ ហើយ​​អះអាង​ថា​​អ្វី​ដែល​​ខ្លួន​​ធ្វើ​​គឺ​​ដើម្បី​​ការពារ​​ប្រយោជន៍​​​ពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ