ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
បំណងកែរដ្ឋធម្មនុញ្ញ៖ តើធ្វើដើម្បីកែទម្រង់អង្គនីតិប្រតិបត្តិឫជាការផ្តល់អំណាចបន្ថែមដល់នាយករដ្ឋមន្រ្តី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤០
ក្រោយពីមានការរំលាយគណបក្សសង្រ្គោះជាតិនិងរៀបចំបញ្ចូលសមាជិកបក្សមិនជាប់ឆ្នោតផ្សេងទៀតទៅជំនួសតំណែងតំណាងរាស្រ្តរបស់បក្សប្រឆាំងនៅក្នុងរដ្ឋសភាទាំងមិនបានប៉ុន្មានផង រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវចេតនាចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា។ នោះ គឺរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុងជំហានដំបូងនេះ រដ្ឋាភិបាលកម្ពុជាចង់ធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ ដើម្បីកាត់បន្ថយរដ្ឋលេខាធិការដោយអំណាចរបស់ប្រមុខរដ្ឋាភិបាល ដោយពុំចាំបាច់ឆ្លងកាត់រដ្ឋសភានោះទេ។