បទសម្ភាស
លោក ហ៊ុន ម៉ានី៖ ការអប់រំបរិបទឌីជីថល ចាំបាច់ដើម្បីធានាការប្រកួតប្រជែងរបស់កម្ពុជាឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។ គណៈកម្មការទី៧នៃរដ្ឋសភា សហការជាមួយក្រសួងអប់រំយុវជននិងកីឡា នាថ្ងៃនេះ បានរៀបចំសិក្ខាសាលាស្ដីពីការវិវត្តវិស័យអប់រំ ក្នុងបរិបថឌីជីថល ក្នុងក្របខណ្ឌសកលនិងកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការអប់រំបរិបទឌីជីថលមានសារៈសំខាន់និងចាំបាច់ណាស់សម្រាប់កម្ពុជា ក្នុងពេលដែលពិភពលោកកំពុងធ្វើដំណើរឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤។