អានតួអត្ថបទ
បទសម្ភាស

លោក ហេង សួរ៖ ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឆ្នាំ​២០១៧ គឺ​ឈរ​លើ​លក្ខណៈ​បច្ចេក​ទេស​សុទ្ធសាធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​មិញ​នេះ ​ក្រុម​ការងារ​បច្ចេក​ទេស​ត្រីភាគីដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​​ឆ្នាំ​២០១៧រវាង​កម្មករ​និយោជិតថៅកែនិង​រដ្ឋាភិបាល ​បាន​ប្រកាស​បញ្ចប់​កិច្ច​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមាកម្មករ​ ត្រឹម​កិច្ច​ប្រជុំ​លើក​ទី​៩រាប់​តាំង​ពី​ដើម​ខែ​កញ្ញា​មក​ម៉្លេះ។ហើយ​នៅ​ថ្ងៃ​ទី​២៩កញ្ញាគណៈកម្មការ​ប្រឹក្សា​ការងារនឹង​ទទួល​ភារៈ​បន្ត​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៧ដោយ​ផ្អែក​លើ​មូលដ្ឋាន​ តួលេខ​ចុង​ក្រោយ​ បញ្ជូន​ពីក្រុម​ការងារ​បច្ចេក​ទេសរួម​មាន​ខាង​ភាគី​និយោជកយល់​ព្រម ​ត្រឹម​ ១៤៧ដុល្លារខណៈ​ភាគី​រាជរដ្ឋាភិបាលបាន​ដាក់​សំណើ ១៤៨ដុល្លារនិង​ភាគី​កម្មករ​និយោជិត​ពេញ​ចិត្ត​តួលេខ១៧១ដុល្លារ។ លោក​ ហេង សួរ ​បាន​បញ្ជាក់​ថា​ រូបមន្ត​នៃ​ការ​ចរចានិង​យន្តការ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​នៅ​កម្ពុជា​នេះគឺ​ឈរ​លើ​លក្ខណៈ​បច្ចេក​ទេស​សុទ្ធសាធនិង​អាច​ជា​គំរូ​មួយដែល​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) កំពុង​ពិចារណាយក​ទៅ​អនុវត្ត​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អាស៊ាននិង​អាស៊ី​ខាង​ត្បូង​ផ្សេង​ទៀត​ផងដែរ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ @Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ