លោក ហួត អេងតុង ៖ សមាជិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មិនធ្លាប់ផ្សព្វផ្សាយថា គ្រឹះស្ថានរបស់ខ្លួនជា គ្រឹះស្ថានរដ្ឋទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១៨
ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី១៦ កុម្ភៈ ប្រាប់ពលរដ្ឋថា ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ជា គ្រឹះស្ថានឯកជន ព្រមទាំងព្រមានដល់ ជនណា ដែលហ៊ានដើរឃោសនាបោកប្រាស់ពលរដ្ឋពីបញ្ហាបំណុល ខ្ចីហើយមិនបាច់សង នឹងត្រូវមានទោសតាមច្បាប់។ លោក ហួត អេងតុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា លោកមិនបានដឹងពី មូលហេតុនៃការឃោសនាបោកប្រាស់ថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្តុឯកជន ជា គ្រឹះស្ថានរបស់រដ្ឋយ៉ាងដូចម្តេចទេ? តែលោកជឿជាក់ថា សមាជិកសមាគម មិនដែលផ្សព្វផ្សាយថា គ្រឹះស្ថានរបស់ខ្លួន ជា គ្រឹះស្ថានរដ្ឋឡើយ។ យ៉ាងណាក៏ដោយ សមាជិកទាំង ៨៣ គ្រឹះស្ថាន របស់លោក បានព្រមព្រៀងគ្នាបិតបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» នៅរាល់ស្លាកយីហោរបស់ខ្លួន ដើម្បីចៀសវាងការភ័ន្តច្រលំ និងដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល។