អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ គ.ជ.ប គួរ​មាន​នីតិវិធី​បែប​ណា ដើម្បី​ឲ្យ​ខ្លួន​អាច​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បឋម​ មុន​ភាគី​ដទៃ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប ទើប​តែ​បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​២៥​មិថុនា បន្ទាប់​ពី​ខ្លួន​បាន​ដោះ​ស្រាយ​បណ្តឹង​រួច​រាល់។ ការ​ប្រកាស​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​កាល​វិភាគ​ដែល​ខ្លួន​បាន​កំណត់។ ក៏​ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់ លទ្ធផល​ផ្លូវ​ការ​ដែល​ប្រកាស​ដោយ គ.ជ.ប ពី​ម្សិលមិញ និង​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ដែល​ប្រកាស​ដោយ​គណបក្ស​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ភ្លាមៗ​នោះ មិន​មាន​ការ​ខុស​ប្លែក​គ្នា​ច្រើន​នោះ​ទេ។ ការណ៍​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​រិះគន់​ទៅ​លើ​តួនាទី​របស់ គ.ជ.ប ក្នុង​ការ​ប្រកាស​លទ្ធផល​នេះ​ថា គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​មុន​គណបក្ស​នយោបាយ ឬ បណ្តាញ​ផ្សព្វ​ផ្សាយ​នានា។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ក្នុង​សន្និសីទ​កាសែត នា​ពេល​កន្លង​មក
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ក្នុង​សន្និសីទ​កាសែត នា​ពេល​កន្លង​មក @NEC
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ