លទ្ធភាពនៃការចរចានយោបាយរវាងថ្នាក់ដឹកនាំអតីតបក្សប្រឆាំង និងមេដឹកនាំបក្សកាន់អំណាច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៩
លទ្ធភាពនៃការចរចា ដើម្បីស្វែងរកដំណោះស្រាយផ្នែកនយោបាយរវាងថ្នាក់ដឹកនាំអតីតបក្សសង្រ្គោះជាតិ និងមេដឹកនាំបក្សកាន់អំណាចកំពុងតែត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងនៅពេលនេះ។ ចាប់អារម្មណ៍ខ្លាំងក៏ព្រោះថា កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនតាមរយៈទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុនបានមកសាកសួរលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដោយផ្ទាល់អំពីលទ្ធភាពបើកផ្លូវចរចា។ ជាការឆ្លើយតបវិញ លោកហ៊ុន សែន គ្រាន់តែអះអាងថាលោកធ្លាប់បរាជ័យក្នុងការចរចាគ្នាកន្លងមក តែមិនបានប្រកាសដាច់ណាត់ថា មិនចរចាដូចពេលមុនៗទេ។ ដូច្នេះ តើលទ្ធភាពនៃការចរចា ដើម្បីបញ្ចប់បញ្ហានយោបាយ និងគំនាបពីបរទេសរវាងមេដឹកនាំនយោបាយទាំងពីរនេះ អាចកើតមានដែរឬទេ?