អានតួអត្ថបទ
បទសម្ភាស

លោក​ពេជ្រ សុវណ្ណ៖ គ្មាន​ពលរដ្ឋ​ឲ្យ​ជួល​ដី​ទេ គឺ​មាន​តែ​ជួល​កម្លាំង​ពលកម្ម​វៀតណាម​មក​ធ្វើ​លើ​ដី​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

 តាំង​ពី​ម្សិលមិញ​មក រដ្ឋបាល​ខេត្ត​ស្វាយ​រៀង បាន​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​អំពី​ការ​ជួលដី​ឲ្យ​ជនជាតិ​វៀត​ណាម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត ឃុំ​ទួល​ស្តី និង​ឃុំ​ចន្ត្រា ក្នុង​ស្រុក​ចន្ទ្រា។ តំបន់​ទាំង​នេះ ត្រូវ​បាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​លើក​ឡើង​ថា នៅ​តែ​បន្ត​មាន​ជួលដី​ឲ្យ​ជនជាតិ​វៀត​ណាម ហើយ​តំបន់​ទាំងបី​នេះ ទើបតែ​បញ្ចប់​ការ​ត្រួត​ពិនិត្យ​ទាំង​ស្រុង​នៅ​រសៀល​ថ្ងៃ​សុក្រនេះ​។ ដូច្នេះ​សម្រាប់​រាត្រី​នេះ លោក​ពេជ្រ សុវណ្ណ អភិបាល​រង​ខេត្ត​ស្វាយ​រៀង​ ដែល​ជា​អ្នក​ដឹកនាំ​គណៈកម្មការ​នេះ គឺ​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង។ លោក​ពេជ្រ សុវណ្ណ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ចុះ​ត្រួត​ពិនិត្យ​ពីរ​ថ្ងៃ​មក គណៈកម្មការ​រក​មិន​ឃើញ​ថា មាន​ពលរដ្ឋ​ណាម្នាក់​ជួលដី​ឲ្យ​ទៅ​ជន​ជាតិ​វៀត​ណាម​នោះ​ទេ​ គឺ​មាន​តែ​ជួល​កម្លាំង​ពលកម្ម​វៀតណាម​ប៉ុណ្ណោះ។  សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​វណ្ណ សុគន្ធា និង​លោក​ពេជ្រ សុវណ្ណ   

ទាហាន​វៀតណាម ​ឈរ​ការពារ​សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​
ទាហាន​វៀតណាម ​ឈរ​ការពារ​សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​ Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ