បទសម្ភាស
លោក អំ សំអាត៖ ពីមួយឆ្នាំទៅមួយឆ្នាំការរំលោភបំពានផ្លូវភេទលើស្រី្ត និងកុមារមិនមានការថយចុះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិលោក សំអាត លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំការរំលោភបំពានផ្លូវភេទលើស្រី្ត និងកុមារមិនមានការថយចុះទេ ជាពិសេសករណីរំលោភបំពានផ្លូវភេទលើកុមារ។ លោកបន្ថែមថា គិតត្រឹមរយៈពេល៩ខែឆ្នាំ២០១៨នេះ ករណីរំលោភបំពានផ្លូវភេទក្នុង១៤ខេត្ត-ក្រុង បានកើតឡើង១១៦ករណី ក្នុងនោះការរំលោភបំពានផ្លូវភេទលើកុមារ មាន៩០ករណី។