អានតួអត្ថបទ
បទយកការណ៍

ប្រជាជនខ្មែរនិងវិបត្តិគ្មានមធ្យោបាយធ្វើដំណើរ ដោយសារតែកូដកម្ម នៅប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតមកដល់ថ្ងៃសុក្រនេះ មានរយៈពេល២៣ថ្ងៃគត់ ដែលទីក្រុងប៉ារីស ប្រទេសបារាំង ជាប់គាំង ដោយវិបត្តិគ្មានមធ្យោបាយធ្វើដំណើរ ដោយសារកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនបារាំង RATP និង SNCF ដែលបានផ្ទុះកំហឹងតវ៉ា ប្រឆាំងនឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍។ ដូចជាប្រជាជនបារាំងរាប់លាននាក់ ដែលកំពុងជួបការលំបាក ដោយសារ គ្មានមធ្យោបាយធ្វើដំណើរទៅកន្លែងធ្វើការ ប្រជាជនខ្មែររស់នៅ ក្នុង និងក្រៅក្រុងប៉ារីស មិនថា និស្សិត ឬបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនបារាំងទេ បានត្អូញត្អែរ ពីចរាចរណ៍ កកស្ទះ ខ្លាំង នៅតាមផ្លូវ ពី ការគ្មានឡានក្រុង សម្រាប់ធ្វើដំណើរ ឬការដណ្តើមសម្រុកប្រជ្រៀតគ្នា ដើម្បីឡើងជិះរថភ្លើងក្រោមដី ដែលមានដោយកម្រ ដោយសារតែកូដកម្មមិនធ្វើការរបស់អ្នកបើក បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូន។

អ្នកធ្វើដំណើរ​នៅទីក្រុង​ប៉ារីស ប្រជ្រៀតគ្នា​ឡើងជិះរថភ្លើង ដែល​មាន​ដោយ​កម្រ ដោយសារ​កូដកម្ម​របស់​អ្នកបើកបរថភ្លើង​របស់​ក្រុមហ៊ុន​RATP នៅទីក្រុង​ប៉ារីស
អ្នកធ្វើដំណើរ​នៅទីក្រុង​ប៉ារីស ប្រជ្រៀតគ្នា​ឡើងជិះរថភ្លើង ដែល​មាន​ដោយ​កម្រ ដោយសារ​កូដកម្ម​របស់​អ្នកបើកបរថភ្លើង​របស់​ក្រុមហ៊ុន​RATP នៅទីក្រុង​ប៉ារីស ©Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ