អានតួអត្ថបទ
បទសម្ភាស

លោក អាត់ ធន់៖ ការបកស្រាយរបស់អធិការកិច្ចការងារធ្វើឲ្យកម្មករខាតបង់និងលើកទឹកចិត្តនិយោជក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ក្រុម​សហជីព​ និង​សមាគម​មួយ​ចំនួន​ បាន​នាំគ្នា​ប្រកាស​បើក​យុទ្ធនាការ​ ក្រោម​ទិស​ស្លោក​ថា​«និយាយថាទេ!ចំពោះការស្រេកឃ្លានរបស់កម្មករ» និង​ពាក្យ​ផ្សេង​ទៀត​ថា​«គ្រប់គ្នាខ្លាចកូវីដ!ខ្ញុំខ្លាចដាច់បាយ សូមផ្តល់ប្រាក់អតីតភាពការងារឲ្យខ្ញុំ» ដោយ​ក្នុង​នោះ​ មេ​ដឹកនាំ​សហជីព​ក៏​បាន​ផ្តោត​ទៅ​លើ​ខ្លឹមសារ​នៃ​ការ​បកស្រាយ​របស់​នាយកដ្ឋាន​អធិការកិច្ច​ការងារ​ក្រសួង​ការងារ​ និង​ការ​ពន្យា​ពេល​បើក​ប្រាក់​អតីតភាព​ការងារ​មក​និយាយ​ជា​ពិសេស​ផង​ដែរ​។ លោក​ អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា ​ថ្លែង​ថា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នឹង​ទទួល​យក​សំណើរ​របស់​សហជីព​ ពិចារណា​ឡើងវិញ​នូវ​អ្វី​ដែល​អង្គភាព​អធិការ​កិច្ច​ការងារ​បាន​បកស្រាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​កម្មករ​និយោជិត​។

លោក អាត់ ធន់
លោក អាត់ ធន់ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ