អានតួអត្ថបទ
បទសម្ភាស

លោក អាត់ ធន់៖ ការចចារប្រាក់ឈ្នួលកម្មករតានតឹង ខណៈភាគីថៅកែទាមទារអោយបញ្ចុះប្រាក់ឈ្នួល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​រាត្រី​នេះ​ គឺ​លោក​ អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ចរចារ​ប្រាក់ឈ្នួល​អប្បបរមា​។ សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​ ០៩ ​កញ្ញា​នេះ​ គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី​ពីរ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​របស់​កម្មករ​-កម្មការិនី ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែកជើង​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០២១​។ ប៉ុន្តែ​បើ​តាម​លោក​ អាត់ ធន់ កិច្ចចចារ​នៅ​ថ្ងៃ​ទី​ពីរ​នេះ​ បាន​ជួប​ភាព​តាន​តឹង​ខ្លាំង​ ដោយសារ​ភាគី​តំណាង​កម្មករ​និយោជិត​បាន​រក្សា​ការ​ទាមទារ​អោយ​តម្លើង​ ១២.៣៥ ​ដុល្លារ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ភាគី​ថៅកែ​រោងចក្រ​ មិន​ត្រឹម​តែ​មិន​តម្លើង​នោះ​ទេ ​ថែម​ទាំង​ស្នើសុំ​អោយ​បញ្ចុះ​ប្រាក់ខែ​គោល​អប្បរមា​របស់​កម្មករ​ចំនួន​ ១៧.៣៩​ ដុល្លារ​ថែមទៀត​។ នោះ​ដោយសារ​តែ​បញ្ហា​កូវីដ​១៩​។ ភាគី​ទាំង​ពីរ​សុទ្ធ​តែ​មាន​អំណះ​អំណាង​តែ​រៀងៗ​ខ្លួន​។ យ៉ាង​ណាក្តី​ យន្តការ​ផ្លូវ​កណ្តាល​មួយ​នឹង​ត្រូវ​សម្រេច​ដោយ​រដ្ឋាភិបាល​នៅថ្ងៃ​ទី​ ១០ កញ្ញា ឆ្នាំ​២០២០​នេះ​។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ