អានតួអត្ថបទ
បទសម្ភាស

លោកស្រី យ៉ាង សោភ័ណ្ឌ៖ ការពហិកាកិច្ចប្រជុំដើម្បីវិសោធនកម្មច្បាប់ស្តីពីការងារនៅថ្ងៃស្អែកគឺដោយសារតែខាតប្រយោជន៍កម្មករ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ការងារ​បាន​កំណត់​ពេល​បើក​កិច្ច​ប្រជុំ​ថ្នាក់​ត្រីភាគី​នៅ​ថ្ងៃ​ស្អែក​នេះ ​ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​ស្តី​ពី​ការងារ​។ ​មាត្រា​១៤៤ ​ដែល​គ្រោង​កាត់​បន្ថយ​ប្រាក់​ឈ្នួល​អ្នក​ធ្វើ​ការ​វេន​យប់​ពី​១៣០%​មក​នៅ​១០០%​ និង​មាត្រា​១៦២​ ស្តីពី​ការ​ធ្វើ​ការងារ​ថ្ងៃ​បុណ្យ​ជាតិ​ចំ​ថ្ងៃ​អាទិត្យ​មិន​លើក​ពេល​ឈប់​បន្ថែម​១​ថ្ងៃ​ទៀត​ទេ​។ សម្រាប់​ក្រុម​សហជីព​ដែល​អះអាង​ថា​មាន​ជំហរ​ឯករាជ្យ​ប្រកាស​ធ្វើ​ពហិកា​មិនចូល​រួម​កិច្ច​ប្រជុំ​នេះ​ទេ​។ លោកស្រី​ យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​(CATU) ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​រាត្រី​នេះ​បាន​គូស​បញ្ជាក់​ថា​ ការ​កែប្រែ​មាត្រា​ទាំង​ពីរ​នេះ​ធ្វើ​ឲ្យ​បាត់​ផល​ប្រយោជន៍​ដល់​កម្មករ-និយោជិត ទើប​សហជីព​ធំៗ​ចំនួន​៦​ ធ្វើ​ពហិកា​កិច្ច​ប្រជុំ​នោះ​។

លោកស្រី​ យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​(CATU)
លោកស្រី​ យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​(CATU) © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ