អានតួអត្ថបទ
បទសម្ភាស

លោក ឃាង ភារម្យ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុង​ខេត្ត​ព្រះសីហនុ​នៅ​តែ​ធ្ងន់ធ្ងរ ប៉ុន្តែ​អាច​គ្រប់គ្រងបាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតត្រឹម​ល្ងាច ថ្ងៃ​សៅរិ៍ ទី១៩ កញ្ញា ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុនៅ​តែ​ធ្ងន់ធ្ងរ ដោយ​សារតែ​ភ្លៀង​នៅ​តែ​បន្តធ្លាក់​ឥតដាច់​នោះ​ឡើយ។ ជំនន់​ទឹក​ភ្លៀង ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ទី​១១​ឈ្មោះ «នូល»  បាន​បណ្តាល​អោយ​ឃុំចំនួន​១១​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​រង​ការ​លិច​លង់​ និង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត​២ពាន់​គ្រួសារ​។ ជំនន់​ទឹក​ភ្លៀង​នេះ បាន​បណ្តាល​អោយ​ក្មេង​ស្រីម្នាក់​អាយុ​ជាង១​ខួប​បាន​ស្លាប់​បាត់​បង់​ជីវិត ចំណែក​ឯផ្លូវ​មួយ​ចំនួន​ក៏​បាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​។ ប៉ុន្តែ​ផ្លូវ​ជាតិ​លេខ​៤នៅ​មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​អាសន្ន ឬ ឈាន​ទៅ​បិទ​ចរាចរណ៍​នៅ​ឡើយ​ទេ។ លោក ឃាង ភារម្យ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​ដែល​ជា​ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃនេះ​បាន​ថ្លែង​ថា ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​តែ​ធ្ងន់ធ្ងរ ប៉ុន្តែ​ខេត្ត​នៅ​អាច​គ្រប់​គ្រង​បាន​។

លោក​ឃាង ភារម្យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ
លោក​ឃាង ភារម្យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ