អានតួអត្ថបទ
កម្ពុជា-សង្គម

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ករណីឆ្លងជំងឺផ្តាសាយបក្សី មិនធ្ងន់ធ្ងរដល់បិទចរាចរណ៍បក្សីក្នុងតំបន់ទេ

លោកវេជ្ជបណ្ឌិត ​ក្រុស សារ៉ាត​ ប្រធានមន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ តាមរយៈវិទ្យុ​បារាំង​អន្តរជាតិ​នៅព្រឹក​ថ្ងៃទី​១៤មីនា​នេះ ​បានបញ្ជាក់​ថា ​ករណី​ឆ្លងជំងឺ​ផ្តាសាយ​បក្សី​ប្រភេទ​ A/H9​ នៅខេត្តសៀមរាប​ មិនធ្ងន់ធ្ងរ​ដល់បិទ​ចរាចរណ៍​បក្សី​ក្នុង​តំបន់នោះទេ។ ​មិនធ្ងន់ធ្ងរ​ ព្រោះថា​ ទារិកា​ ១ឆ្នាំ ​១ខែម្នាក់​ ក្នុង​ភូមិត្រពាំង​រុន​ ឃុំឫស្សីលក​ ស្រុកជីក្រែង ​ខេត្តសៀមរាប​ដែលបាន​រកឃើញថា​មានវិជ្ជមាន​ជំងឺផ្តាសាយ​បក្សីប្រភេទ​នេះ​តាមរយៈ​លទ្ធផល​បញ្ជាក់​ដោយ​មន្ទីរពិសោធន៍នៅ​ថ្ងៃទី​១០មីនា​ បានជាសះស្បើយ​វិញហើយ។​  ចំណែក​ឯ​ អ្នកជំងឺសង្ស័យ​ចំនួន ​១៣នាក់​ផ្សេងទៀត​ ​ក៏មិនមាន​រកឃើញថា​ឆ្លងជំងឺផ្តាសាយ​បក្សីប្រភេទ A/H9 ​នេះដែរ​។ 

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប © សហការី
ផ្សាយពាណិជ្ជកម្ម
01:13

សូមស្តាប់លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប៖

សូមជម្រាបជូន​ថា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​(CDC) បាន​រកឃើញថាទីតាំង​ទារិកា​ដែល​រស់នៅ​ក្នុងភូមិ​នោះមាន​មាន់​ងាប់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ខែកុម្ភ​: ឆ្នាំ​ ២០២២មក។ ក្រសួងសុខាភិបាល បាន​បញ្ជូន​មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង សហការ​ជាមួយ​មន្ត្រី​ក្រុម​ឆ្លើយតប​បន្ទាន់​ខេត្ត ចុះ​អង្កេត​ស្រាវជ្រាវ បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត និង​អប់រំ​សុខភាព​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។​ បើតាមក្រសួងសុខាភិបាល ករណីសង្ស័យថាមានជំងឺផ្តាសាយបក្សីប្រភេទ A/H9 ដូចជា គ្រុនក្តៅលើសពី ៣៨,៥ អង្សាសេ ក្អក ឈឺក និង ហត់ ឬមានមាន់ទាងាប់ឈឺច្រើននៅក្នុងពេលតែមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ