អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ព្រមានបណ្តេញពលរដ្ឋរស់នៅខុសច្បាប់ចេញពីតំបន់រមនីយដ្ឋានអង្គរ

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដារគណនេយ្យនាព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់ពលរដ្ឋមួយចំនួនដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងតំបន់អង្គរវត្ត ឲ្យចាកចេញពីទីនោះ ទៅកាន់តំបន់អភិវឌ្ឍរុនតាឯកនៃខេត្តសៀមរាប ខណៈដែលអាជ្ញាធរកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការស្នាក់នៅស្របច្បាប់ជូន។ តាមលោក ហ៊ុន សែន អំឡុងពេលនេះគឺជាពេលវេលាដែលរដ្ឋាភិបាលកំពុងថ្នាក់ថ្នម ហើយលោកថាពួកគេនឹងមិនទទួលបានអ្វីទាំងអស់នៅពេលកំណត់ណាមួយ ប្រសិនបើមិនព្រមចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ដែលជាតំបន់ហាមឃាត់។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាលោកសុខចិត្តដកពលរដ្ឋទាំងនោះចេញ ជាជាងអង្គការ UNESCO ដកអង្គរវត្តពីសម្បត្តិបេតិកភណ្ឌពិភពលោក។

ផ្ទះពលរដ្ឋមួយចំនួនដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងតំបន់អង្គរវត្ត
ផ្ទះពលរដ្ឋមួយចំនួនដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងតំបន់អង្គរវត្ត © FB
ផ្សាយពាណិជ្ជកម្ម
02:12

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ