អានតួអត្ថបទ
កម្ពុជា-សង្គម

ថ្ងៃទី១នៃការគិតថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញព្រះ-សីហនុ អ្នកធ្វើដំណើរមានការថយចុះ

លោក​ ហ៊ាង សុទ្ធាយុត្តិ ​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញព្រះ-សីហនុ មានការថយចុះ នៅថ្ងៃទី១នៃការគិតថ្លៃធ្វើដំណើរ។ តែលោករំពឹងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿននេះនឹងមានការកើនឡើងមកវិញ ខណៈក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងរៀបចំកែសម្រួលវិធីនៃការបង់ថ្លៃធ្វើដំណើរ។ 

ផ្លូវល្បឿនលឿនភ្នំពេញព្រះ-សីហនុ
ផ្លូវល្បឿនលឿនភ្នំពេញព្រះ-សីហនុ © FB
ផ្សាយពាណិជ្ជកម្ម
02:11

សូមស្ដាប់ការពន្យល់របស់ លោក ហ៊ាង សុទ្ធាយុត្តិ៖

គួរជម្រាបជូនថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះ​-​សីហនុ ត្រូវបាន​ក្រសួង​សា​ធា​រណការ និងដឹកជញ្ជូន​ ដាក់ឱ្យប្រើប្រាស់សាកល្បង​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ១ខែ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១តុលា។ ​​ហើយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​​ត្រូវ​ចំណាយ​ថ្លៃ​ធ្វើដំណើរ​ម្តង​ចន្លោះ​ពី ១២ដុល្លារទៅដល់​ ៦០​ដុល្លារ​លើផ្លូវ​ប្រវែង ​១៨៧,០៥​ គីឡូ​ម៉ែត្រនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ