អានតួអត្ថបទ
កម្ពុជា-ច្បាប់់

អាជ្ញាធរ​អប្សរា​ហាមថត​រូប​ដោយ​ប្រើម៉ាស៊ីនថត​ទំនើប​នៅ​តំបន់អង្គរ​ ខណៈ​មាន​ការព្រួយ​បារម្ភ​ពីការ​ប៉ះពាល់​ដល់​ការផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ

អាជ្ញាធរជាតិអប្សរា​ហាមការថតរូប​ដោយ​ប្រើប្រាស់​ម៉ាស៊ីនថត​ទំនើប​ដូចជា ​ម៉ាស៊ីនថតខ្នាត ​៣៦០ដឺក្រេ ​និង១៨០ដឺក្រេ​ នៅរមណីដ្ឋានអង្គរ។​ លោក ឡុង កុសល ​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ ​RFI នៅថ្ងៃទី៥ ​ខែមករា​នេះថា ​ការ​ដាក់​បម្រាមនេះ ​គឺដើម្បី​ការពារ​រូបភាព​អង្គរ​កុំឱ្យមាន​ការ​ប្រើប្រាស់​មិន​សមរម្យ​ដែលអាច​ប៉ះពាល់​ដល់​វប្បធម៌ខ្មែរ។​ តែយ៉ាងណា ​លោក​ថា​អាជ្ញាធរ​នឹង​អនុញ្ញាត​ឱ្យថតរូប​ដោយ​ប្រើប្រាស់​ម៉ាស៊ីនថតទំនើប​ទាំង​នោះ​នៅ​តំបន់​អង្គរបាន ​ក្នុង​ករណីថត​ដើម្បី​ផ្សព្វផ្សាយវប្បធម៌ខ្មែរ​ តែត្រូវ​មាន​ការ​ស្នើសុំ​អនុញ្ញាត​ឱ្យថតជាមុនសិន។​

អាជ្ញាធរជាតិអប្សរាហាមការថតរូបដោយប្រើប្រាស់ម៉ាស៊ីនថតទំនើបដូចជា ម៉ាស៊ីនថតខ្នាត ៣៦០ដឺក្រេ និង១៨០ដឺក្រេ នៅរមណីដ្ឋានអង្គ
អាជ្ញាធរជាតិអប្សរាហាមការថតរូបដោយប្រើប្រាស់ម៉ាស៊ីនថតទំនើបដូចជា ម៉ាស៊ីនថតខ្នាត ៣៦០ដឺក្រេ និង១៨០ដឺក្រេ នៅរមណីដ្ឋានអង្គ © FB
ផ្សាយពាណិជ្ជកម្ម
02:19

សូមស្ដាប់ការលើកឡើងរបស់លោក ឡុង កុសល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ