អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរខេត្តសម្របសម្រួលជាមួយម្ចាស់ដីរុះរបងថ្មលើឆ្នេរអូរឈើទាលចេញ

របងថ្មរឹងមាំ ដែលត្រូវបានសាងសង់ឡើងនៅលើឆ្នេរខ្សាច់អូរឈើទាលទំហំជិត១ហិចតា នៃខេត្តព្រះសីហនុ ត្រូវបានវាយចោលវិញហើយកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ម្សិលមិញ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍នេះថា ម្ចាស់ទីតាំងបានរុះរើរបងថ្ម១ផ្នែកបែរទៅសមុទ្រហើយ ក្រោយពីមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មករដ្ឋបាលខេត្តព្រះសីហនុ។ ក៏ប៉ុន្តែថាតើរបងថ្មនេះត្រូវវាយចោលវិញទាំងស្រុង ឬក៏រដ្ឋត្រូវដកហូតដីយកវិញ ធ្វើជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ប្រសិនបើខុសច្បាប់ ឬយ៉ាងណានោះ វាជារឿងហួសសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត ហើយករណីនេះវាជាការសម្រេចរបស់រដ្ឋាភិបាល។ នេះបើតាម លោកឡុង ឌីម៉ង់។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ © FB
ផ្សាយពាណិជ្ជកម្ម
00:53

សូមស្តាប់លោកឡុង ឌីម៉ង់៖

សូមបញ្ជាក់ថាបន្ទាប់ពីមានការសាងសង់របងថ្មរឹងមាំកាលពីពេលថ្មីៗនេះ នៅលើឆ្នេរខ្សាច់អូរឈើទាលនៃខេត្តព្រះសីហនុ មហាជនបានសម្តែងនូវប្រតិកម្មព្រោងព្រាធជាពិសេសតាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ជម្រុញឲ្យអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលវាយកំទេចចោល និងដកហូតយកមកវិញទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ប្រតិកម្មរិះគន់របស់មហាជនយ៉ាងផុលផុសនេះ ក៏ព្រោះតែពួកគេពិនិត្យមើលទៅខុសនឹងច្បាប់ភូមិបាល ហើយក៏ផ្ទុយនឹងអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល ដែលបានថ្លែងកាលពីឆ្នាំ២០២០ នៅខេត្តព្រះសីហនុផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ