អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមអ្នកតវ៉ា​នៅក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​គ្រោង​បន្តការ​ជួបជុំគ្នាជាលើក​ចុង​ក្រោយ​នៅថ្ងៃ​ស្អែក​នេះ

នៅថ្ងៃចន្ទនេះ បុគ្គលិក​ដែលត្រូវបានបញ្ឈប់ពីក្រុម​ហ៊ុន​ណាហ្គាវើលដ៍នៅតែបន្ត​ធ្វើការ​តវ៉ាទាមទារឲ្យយកពួកគេ​ចូល​ធ្វើ​ការវិញ ខណៈនៅ​ថ្ងៃអង្គារស្អែកគឺជាការ​ជួបជុំគ្នាជាលើក​ចុង​ក្រោយរបស់ពួកគេ ពីព្រោះ​ត្រូវ​សម្រាក​ចូល​ឆ្នាំ​ខ្មែរ​។ តាម​គម្រោង​នៅថ្ងៃស្អែក ក្រុមអ្នក​តវ៉ា​នឹងទៅនៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​តាមដាន​ការ​បើក​សវនារ​លើ​សំណុំរឿងរបស់ពួកគេ​ជាលើកទី៦ ក្រោម​ការចោទប្រកាន់ថាញុះញង់។

បុគ្គលិកដែលត្រូវបានបញ្ឈប់ពីក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តធ្វើការតវ៉ាទាមទារឲ្យយក ពួកគេចូលធ្វើការវិញ
បុគ្គលិកដែលត្រូវបានបញ្ឈប់ពីក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តធ្វើការតវ៉ាទាមទារឲ្យយក ពួកគេចូលធ្វើការវិញ © Internet
ផ្សាយពាណិជ្ជកម្ម

កញ្ញា ឈឹម សុខន អគ្គលេខាធិការ​សហជីពទ្រទ្រង់​សិទ្ធិ​ការងារ​នៅក្រុម​ហ៊ុន​ណាហ្គាវើល​ដ៍បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅថ្ងៃ​ចន្ទនេះ ជុំវិញសំណុំរឿងរបស់ពួកគេយ៉ាងដូច្នេះថា

01:18

សូមស្តាប់កញ្ញា ឈឹម សុខន៖

កន្លងទៅថ្មីៗនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការធ្វើ​បាតុកម្ម​ជាងមួយ​ឆ្នាំ​ដែល​ទំនងសំដៅទៅលើករណីបុគ្គលិក​នៅកាស៊ីណូណាហ្គាវើលដ៍ គឺមាន​បរទេសនៅពីក្រោយជួយគាំទ្រ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ