អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា​បំបែក​កំណត់​ត្រា​ចាស់​របស់​អង់​គ្លេស​ក្នុង​ការ​តម្រៀប​ចំនួន​បេះ​ដូង​បាន​ច្រើន​ជាង​គេ

កម្ពុជា​ទទួល​បាន​ប័ណ្ណ​ប្រកាស​ជា​ផ្លូវ​ការ ​កាល​ពី​ម្សិល​មិញ​ចំពោះ​កំណត់​ត្រា​ពិភព​លោក ​ក្នុង​ការ​តម្រៀប​ ​បេះ​ដូង​ក្រ​ដាស​បាន​ចម្រុះ​ព៌ណ​ចំនួន​ជិត​៤​លាន​បេះដូង​ នៅ​បរិវេន​ប្រាសាទ​អង្គរ​វត្ត​។​ នេះ​ជា​ការ​បំបែក​កំណត់​ត្រា​ចាស់​របស់​ប្រទេស​អង់​គ្លេស​កាល​ពី​ឆ្នាំ​២០១៩​ ដែល​ផ្គុំ​បាន​ចំនួន​ជាង៥ម៉ឺន​​រូប​បេះ​ដូង​។​ 

កម្ពុជាទទួលបានប័ណ្ណប្រកាសជាផ្លូវការ កាលពីម្សិលមិញចំពោះកំណត់ត្រាពិភពលោក ក្នុងការតម្រៀប បេះដូងក្រដាសបានចម្រុះព៌ណចំនួនជិត៤លានបេះដូង នៅបរិវេនប្រាសាទអង្គរវត្ត។
កម្ពុជាទទួលបានប័ណ្ណប្រកាសជាផ្លូវការ កាលពីម្សិលមិញចំពោះកំណត់ត្រាពិភពលោក ក្នុងការតម្រៀប បេះដូងក្រដាសបានចម្រុះព៌ណចំនួនជិត៤លានបេះដូង នៅបរិវេនប្រាសាទអង្គរវត្ត។ © Internet
ផ្សាយពាណិជ្ជកម្ម

បេះដូងក្រដាសតូចៗចំនួន ,៩១៧,៨០៥ ត្រូវបាន​តម្រៀប​ចេញជារូបរាង​ដេះដូងធំមួយ​នៅ​ផ្នែក​ខាង​ឆ្វេង​​ផ្លូវចូល​ប្រាសាទអង្គរ​វត្ត ខណៈ​រូប​ក្រដាស​ដេះដូងតូចៗនេះ ត្រូវ​ផ្គុំចេញ​ជាពាក្យ​«ខ្មែរ​»​នៅ​ខាង​ស្តាំ​ផ្លូវចូល​ប្រាសាទ។

​ការ​តម្រៀប​ ​បេះដូង​ក្រដាស​បាន​ចំនួនជិត​៤លានបេះដូងនេះ​គឺប្រើពេល​២ថ្ងៃក្នុង​ការរាប់​ និងប្រើ​មនុស្សចំនួន​១៥០នាក់។ នេះបើតាម​សេចក្តី​ប្រកាស​របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

បេះដូងចម្រុះព៌ណនេះធ្វើឡើងពីក្រដាស ផ្សុំផ្គុំនឹង​បន្ទះឬស្សីដោត​នៅលើ​សួនស្មៅ​បរិវេន​ប្រាសាទ​អង្គរវត្ត។ ការ​រំលេចចេញនូវរូប​ដេះដូង និងពាក្យខ្មែរ​នេះ ត្រូវបាន​សហភាពសហព័ន្ធយុវជនកម្ពុជាគូសបញ្ជាក់ថា ជាលើក​តម្កើង​មរតក វប្បធម៌ និងអរិយធម៌​របស់​ខ្មែរ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន​ថ្លែងថា ការ​បត់​រូប​បេះដូង​នេះ​មិន​មែន​ផ្តោត​សំខាន់​តែទៅលើការ​បំបែក​ឯទគ្គកម្មប៉ុណ្ណោះ តែជាការ​បង្កើត​កម្ម​វិធីឲ្យមាន​ការចូល​រួម​ពីគ្រប់ទិសទី មករួមគ្នាក្នុង​ចំណុចតែមួយ គោលដៅតែមួយ។

បើតាម​អ្នករៀបចំកម្មវិធី ក្រដាសរូបបេះដូងទាំងជិត៤លាននោះ ត្រូវបានដាក់​តាំង​បង្ហាញសម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ពីថ្ងៃទី១១មេសា​រហូត​ដល់​ថ្ងៃ​ចុងក្រោយ។ នេះជាការ​បំបែក​កំណត់​ត្រា​ចាស់​របស់​ប្រទេសអង់គ្លេស​កាលពីឆ្នាំ​២០១៩ ដែល​ផ្គុំបានចំនួន៥៣,៧០៤រូបបេះដូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ