អានតួអត្ថបទ
កម្ពុជា-សង្គម

ការ​ស៊ើប​អង្កេត​៖ ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ ៦​ ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​ពល​រដ្ឋ​កម្ពុជា​ជា​អ្នក​ខ្ចី​ប្រាក់

គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ចំនួន​៦​នៅ​កម្ពុជា ​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​រក​ឃើញ​ថា​ បាន​ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​ពល​រដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចី​ប្រាក់​។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​​ដោយ​អង្គ​ការ​លី​កាដូ​ និង​អង្គការ​សមធម៌​កម្ពុជា​។​ ការ​ស៊ើប​អង្កេត​នោះ​ គ្រប​ដណ្តប់​លើ​ធនា​គារ​ ​ឬ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ​ចំនួន​ ​៦​ គឺ​ធនាគារ​អេ​ស៊ី​លីដា​ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ធនាគារ​ហត្ថា​ ​ធនាគារ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​ធនាគារ​ស្ថាបនា​ ជាដើម​។​ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៦នៅកម្ពុជា ត្រូវបានគេស៊ើបអង្កេតរកឃើញថា បានធ្វើឲ្យអន្តរាយដល់ពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៦នៅកម្ពុជា ត្រូវបានគេស៊ើបអង្កេតរកឃើញថា បានធ្វើឲ្យអន្តរាយដល់ពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់។ © Internet
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​(​ស៊ីអេអូ) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​បាន​កំណត់​ថា​ ​ការស៊ើបអង្កេត​លើ​ភាព​អនុលោម​ ​ត្រូវ​បាន​អនុញ្ញាត​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ពាក្យបណ្តឹង​ ​អំពី​​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ចំនួន​ ​៦​ស្ថាប័ន​ ​នៅ​កម្ពុជា​ ​ក៏ដូចជា​ ​មូលនិធិ​និង​វិនិ​យោគិន​ចំនួន​៤​ ​ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​ការខូចខាត​អន្តរាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អ្នក​ខ្ចីប្រាក់​ ​។​

ការស៊ើបអង្កេតនោះ​ ​គ្របដណ្តប់​លើ​ធនាគារ​ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ចំនួន​ ​៦​ ​ក្នុង​ប្រទេស​កម្ពុជា​ គឺមាន ធនាគារ​អេ​ស៊ី​លីដា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ធនាគារ​ហត្ថា​ ​ធនាគារ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​ធនាគារ​ស្ថាបនា​ ជាដើម។ ចំណែក ​វិនិ​យោគិន​ ​ឬ​មូលនិធិ​ ​ចំនួន​ ​៤​ទៀត ដូចជា ​ឥណទាន​ពង្រឹង​មីក្រូ​ហិរញ្ញវត្ថុ​ ​មូលនិធិ​គំនិត​ផ្តួចផ្តើម​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​បំណុល​អាស៊ី​ ​ក្រុមហ៊ុន​ ​A​d​van​s S.​A​ ​និង​ ​ក្រុមហ៊ុន​ ​North​ ​Haven​ ​Thai​ ​Private​ ​Equity​ ​Fund​ ​L​.​P​ក៏ស្ថិត​ក្នុង​ការ​ស៊ើបអង្កេតនេះដែរ​។​ នេះបើតាម​សេចក្តី​ថ្លែងការណ៍​ផ្សព្វផ្សាយនៅថ្ងៃចន្ទ​ដោយ​អង្គការ​លីកាដូ និងអង្គការ​សមធម៌កម្ពុជា។

​​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​ការស៊ើបអង្កេត​ ​ជា​ជំ​ហ៊ាន​ដ៏​សំខាន់​ ​ឆ្ពោះទៅ​រក​យុត្តិធម៌​ ​និង​ដោះស្រាយ​សំណង​ ​សម្រាប់​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់​ ​ដែល​បន្ត​រងគ្រោះ​ដោយសារតែ​ក​ម្ចី​បែប​កេងប្រវ័ញ្ច​” ​។​

​ ​អង្គការ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​និង​ ​អង្គការ​សមធម៌​កម្ពុជា​ (​E​C) ​តាងនាម​ឱ្យ​ពល​រដ្ឋកម្ពុជា​ជា​អ្នកខ្ចី​ឥណទាន​ខ្នាត​តូច​ ​បាន​ដាក់ពាក្យបណ្តឹង​ស្តីពី​ “​កម្ពុជា​៖​ ​អន្តរការី​ហិរញ្ញវត្ថុ​-​០​៤​” ​ទៅ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​នៅ​ក្នុង​ខែ​កុម្ភ: ​ឆ្នាំ​ ​២​០​២​២​ ​។​ ​ពាក្យបណ្តឹង​បាន​ធ្វើ​ការចោទប្រកាន់​ ​ក្នុងចំណោម​បញ្ហា​នានា​ ​ដោយមាន​ ​ការ​បរាជ័យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ដ៏​ត្រឹមត្រូវ​នៅមុន​ពេល​ដំណើរការ​គម្រោង​ ​និង​ការ​រំលោភបំពាន​ស្តង់​ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បណ្តាលមកពី​ការ​អនុវត្ត​ក​ម្ចី​គ្មាន​សីលធម៌​ ​និង​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​នៅ​កម្ពុជា​ ​។​

​​​លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​ ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ ​ “​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់​ ​នៅ​បន្ត​រងគ្រោះ​ពី​ផល​ប៉ះពាល់​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ ​ខណៈលោក កាំង តុងងី អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា​ថ្លែងថា សមាគមកំពុង​យកចិត្តទុក​ដាក់​ពិនិត្យ​លើករណីនេះ ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ