អានតួអត្ថបទ

លោក ហ៊ុន សែន ប្រើហ្វេសប៊ុកវិញ តែថាមិនស្វាគមន៍អ្នកដែលស្នើឲ្យបិទហ្វេសប៊ុកលោក

នៅ​ទី​បំផុត​ទៅ ​លោក​ ហ៊ុន​ សែន ​បាន​ត្រឡប់​មក​ប្រើ​ហ្វេស​ប៊ុក​ឡើង​វិញ​ហើយ​ ដោយ​អះ​អាង​ថា ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បាន​ទាត់​ចោល​អនុសាសន៍​របស់​មនុស្ស​ខ្លះ ​ដែល​អតីត​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ហៅ​ថា​ជា​«មនុស្សខូច»​។ ​បើតាម​លោក​ ហ៊ុន​ សែន ​គឺ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បាន​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក​ ទើប​ក្រសួង​ប្រៃស​ណីយ៍ បាន​ចេញ​សេចក្តី​ប្រកាស​ទទួល​យក​តំណាង​ក្រុម​ហ៊ុន​នេះ​ឲ្យ​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា​វិញ​។​ ប៉ុន្តែ​ លោក​ ហ៊ុន ​សែន​ នៅ​តែ​គូស​បញ្ជាក់​ថា​ កម្ពុជា​មិន​ស្វាគមន៍​ក្រុម​មនុស្ស​ខូច​ដែល​ផ្តល់​អនុសាសន៍​មិន​ត្រឹម​ត្រូវ​ ពោល​ជា​ក្រុម​ដែល​ស្នើ​ឲ្យ​បិទ​ហ្វេស​ប៊ុក​របស់​លោក​នោះ​ឡើយ​។

លោក ហ៊ុន សែន អាចប្រើហ្វេសប៊ុកឡើងវិញ
លោក ហ៊ុន សែន អាចប្រើហ្វេសប៊ុកឡើងវិញ © Facebook
ផ្សាយពាណិជ្ជកម្ម

សូមរំឭកថា ​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ត្រូតពិនិត្យ​របស់​ក្រុម​ហ៊ុន​Meta ចំនួន២២នាក់ នៅតែមិនអាចចូលកម្ពុជាបានឡើយ។ មនុស្ស​២​នាក់​ក្នុង​ចំ​ណោមនោះ​គឺមាន​អតីត​នាយក​រដ្ឋ​មន្ត្រី​ប្រ​ទេស​ដាណឺម៉ាក់​ និង​ម្នាក់​ទៀត​គឺ​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ រួម​ទាំង​អ្នក​សារ​ព័ត៌​មាន​២​នាក់ផង​ដែរ​។

ក្រុម​ប្រឹក្សា​ភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុម​Meta​ ដែល​ជា​ក្រុម​ហ៊ុន​មេ​គ្រប់​គ្រង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែលពេញ​និយម​នៅ​កម្ពុជា​បាន​ លើក​ជា​សំណើរ​ទៅ​កាន់​អ្នក​សម្រេច​ចិត្ត​ហ្វេសប៊ុក​ឲ្យ​ផ្អាក​ជាបន្ទាន់​នូវ​ទំព័រ​ហ្វេស​ប៊ុក ​និង​អ៊ីន​ស្តាក្រាម​ផ្លូវ​ការ​របស់​លោក ​ហ៊ុន​ សែន​ ក្នុង​រយៈ​ពេល​៦ខែ​។ ការ​ស្នើ​នេះ​ ក្រោយ​ពេល​ដែលគេ​ទទួល​បាន​ការរាយ​ការណ៍​ថា ​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ភាសា​គំរាម​កំហែង ​និង​បំភិត​បំភ័យ​អ្នក​ដទៃ​ ពិសេស​ទៅ​លើ​អ្នក​ប្រឆាំង​។

ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន មិនត្រូវបានបិទយូរឡើយ។ គេហទំព័រដែលមានអ្នកចុច​តាមដានជាង១៤លាននាក់នោះ បានផ្តើមបើកដំណើរការឡើងវិញនៅរយៈពេល​មិនដល់មួយខែផង បន្ទាប់ពីលោកហ៊ុន សែន ប្រកាសបិទឈប់ប្រើកាលពីចុងខែមិថុនា។ ការដំណើរការឡើងវិញតាំងពីពេលនោះមក គឺស្ថិតនៅក្រោមការគ្រប់គ្រងកម្មសិទ្ធិរបស់លោក ដួង តារា ជំនួយការផ្ទាល់លោក ហ៊ុន សែន ដែលជាម្ចាស់បង្កើតទំព័រហ្វេសប៊ុកនេះ។ 

ប៉ុន្តែចាប់ពីថ្ងៃទី៣កញ្ញានេះតទៅ លោក ហ៊ុន សែន គូសបញ្ជាក់ថា ការសម្រេចប្រើ​ឬមិនប្រើFacebook គឺជាសិទ្ធផ្តាច់មុខរបស់លោក។

បើតាម​អតីតនាយក​រដ្ឋមន្ត្រី​រូបនេះ ក្រុមហ៊ុនFacebook អាចរកបានប្រាក់ចំណេញលើស២០០លានដុល្លារ​ក្នុងមួយឆ្នាំនៅកម្ពុជា ហើយរដ្ឋាភិបាលក៏ទទួលបានការបង់ពន្ធ១០ភាគរយដែល​មានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំពីក្រុមហ៊ុនយក្សមួយនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ