អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តបង្ខិតការផ្តល់សេវាសាធារណៈ និងកាត់បន្ថយការជួញដូរគ្រឿងញៀន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃពុធនេះ បានបើកកិច្ចប្រជុំមួយជាមួយនឹងបណ្តាអភិបាលរាជធានី-ខេត្ត នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះ ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យបណ្តាខេត្តទាំងអស់បង្ខិតការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមូលដ្ឋានបន្ថែមទៀត។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ពីបញ្ហាសន្តិសុខ និងគ្រឿងញៀន ដែលអភិបាលខេត្តទាំងអស់ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខជូនពលរដ្ឋ និងកាត់បន្ថយបញ្ហាគ្រឿងញៀននៅមូលដ្ឋាន។

កិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនឹងអភិបាលខេត្ត
កិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនឹងអភិបាលខេត្ត © Hun Manet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ