អានតួអត្ថបទ

UNODC៖ កម្ពុជាកំពុងពេញនិយមខ្លាំងនៃការជួញដូរមនុស្ស បង្ខំឱ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់អនឡាញ

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC បង្ហាញថា នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​ប្រទេសកម្ពុជាកំពុងពេញនិយមខ្លាំងនៃ​ការជួញដូរមនុស្ស ដើម្បី​បង្ខំឱ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់អនឡាញ។ តាមរបាយការណ៍ដែលទើបចេញផ្សាយរបាយការណ៍នៅចុងខែកញ្ញាឆ្នាំ២០២៣កន្លងទៅ​ ​ឧក្រិដ្ឋជនមាន​​​ប្រតិបត្តិការយ៉ាងបើក​​​ចំហរ ​តាមរយៈការផ្សារភ្ជាប់ទៅនឹង​កន្លែងកម្សាន្តនានា​ដូចជា បន់ល្បែង ​​សណ្ឋាគារធំៗ និងក្រុមហ៊ុនអាជីវកម្មចុះបញ្ជីជាដើម​​។

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC បង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាកំពុងពេញនិយមខ្លាំងនៃការជួញដូរមនុស្ស ដើម្បីបង្ខំឱ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់អនឡាញ។
របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC បង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាកំពុងពេញនិយមខ្លាំងនៃការជួញដូរមនុស្ស ដើម្បីបង្ខំឱ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់អនឡាញ។ © rfi
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC បង្ហាញថា ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍​រួមមាន ឡាវ និងភូមា កំពុងពេញនិយមខ្លាំង សម្រាប់ការជួញដូរមនុស្ស ​បង្ខំឱ្យធ្វើឧក្រិដ្ឋកម្ម​ បោក​ប្រាស់អនឡាញនិងក្លែងបន្លំហិរញ្ញវត្ថុ។ ជា​​ប្រតិបត្តិការយ៉ាងបើកចំហរ តាមរយៈការផ្សារភ្ជាប់ទៅនឹងកន្លែងកម្សាន្តនានាដូចជា បន​ល្បែង សណ្ឋាគារធំៗ និងក្រុមហ៊ុនអាជីវកម្មចុះបញ្ជីជាដើម។ និង​ដែល​ជាពិសេសកើតឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs) និងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា ប្រទេស​ឡាវ និង​ប្រទេសភូមា​ ក៏ដូចជាប្រទេសគោលដៅផ្សេងទៀត ( រួមទាំងម៉ាឡេស៊ី និងហ្វីលីពីន)។

តាមរបាយការណ៍ដដែល នៅកម្ពុជា ទីតាំងនៃការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញច្រើនបំផុត គឺនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ក៏មានដែរ ​ទីតាំងផ្សេងទៀត នៅខេត្តកណ្ដាល កោះកុង ប៉ោយប៉ែត ពោធិ៍សាត់ កំពត និងនៅតំបន់ទន្លេបាសាក់ ក្បែរព្រំដែនកម្ពុជា-វៀតណាម នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ហើយទីតាំង ដែលល្បីល្បាញជាងគេនោះគឺ អគារខ្ពស់កប់ពពកមួយកន្លែងនៅឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ។

ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ទាំង​នេះ ក្នុង​របាយការណ៍ គឺធ្វើឡើង​តាមរយៈការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក ដោយសន្យាទទួលបានប្រាក់ខែខ្ពស់ខ្ទង់ពាន់ដុល្លារ ជាមួយនឹងការងារ​តាមបនល្បែង សណ្ឋាគារ និងទីតាំងមិនច្បាស់លាស់ផ្សេងទៀត។ ​ចំណែក​​វិធីសាស្ត្រ​គ្រប់គ្រង​ជនរងគ្រោះ​វិញមានដូចជា ការឃុំខ្លួន បំបិទសិទ្ធិសេរីភាពមិនអោយមានទំនាក់ទំនងទៅខាងក្រៅ ការដកហូត​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន ការ​រំលោភ​បំពាន​រាងកាយ និង​ការ​ផ្ទេរ​ជនរងគ្រោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​ជាដើម។

ពីខាងក្រសួងមហាផ្ទៃថ្មីៗនេះ ធ្លាប់​ទទួលស្គាល់ថា ករណីជួញដូរមនុស្ស និងករណីចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានដដែលក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ស្ថិតក្នុងកម្រិតតិចតូចជាងពេលមុន។ តិចតួ​ចដោយសារតែ ពាក្យបណ្តឹងស្នើឱ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍សង្គ្រោះជនបរទេសដែលរងគ្រោះ គឺមានតិចជាង៣បណ្តឹងក្នុងមួយថ្ងៃ បើធៀបនឹងឆ្នាំកន្លងមក មានប្រមាណជិត២០បណ្តឹង។

គួរជម្រាបជូនដែរថា យោងតាមរបាយការណ៍ស្តីពីលទ្ធផលជួយសង្គ្រោះជនបរទេសរងគ្រោះករណីជួញដូរមនុស្ស និងករណីចាញ់បោកបញ្ឆោតតាមប្រព័ន្ធកាលពីខែមិថុនាកន្លងទៅ អាជ្ញាធរកម្ពុជាទទួលបានពាក្យបណ្តឹងសរុបចំនួន៩៣៦ករណី ដែលមានមនុស្សចំនួន២,២៨៤នាក់ ឬ១៦សញ្ជាតិ។ ក្នុងនោះ អាជ្ញាធរបានចុះស៊ើបអង្កេតចំនួន៨៩៨បណ្តឹង និងបានរកឃើញមនុស្សចំនួន១,៣៧៣នាក់ដែលមាន១៤សញ្ជាតិ។ ក្នុងចំណោមអ្នកដែលបានរកឃើញ អាជ្ញាធរឃាត់ខ្លួនចំនួន១៣៧នាក់ ភាគច្រើនជាជនជាតិចិន (ចិន៖ ១០៥នាក់ ខ្មែរ៖ ១៧នាក់ វៀតណាម១២ និងថៃ០៣នាក់)។ 

ដោយឡែកបណ្តឹងចំនួន៣៨ផ្សេងទៀត អាជ្ញាធរកំពុងបន្តចុះប្រតិបត្តិការសា្រវជ្រាវ ខណៈបណ្តឹងចំនួន៣០៣ករណីដែលមានមនុស្សចំនួន៧៤២នាក់បានបិទបញ្ចប់ដោយមូលហេតុរកពុំឃើញ។ នេះបើតាមរបាយការណ៍ដដែលខាងលើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ