អានតួអត្ថបទ

កាសែតបរទេស៖ មានការឈូសព្រៃធ្វើ​ផ្លូវថ្មី​ចេញពីដីសម្បទានក្រុមហ៊ុន​Think Biotech នៅតំបន់ព្រៃឡង់

នៅតំបន់ព្រៃឡង់ មាន​ជនមិនស្គាល់មុខបាន​ឈូសឆាយព្រៃ​ធ្វើ​ផ្លូវថ្មីមួយខ្សែ ចេញពីតំបន់​​ដីសម្បទានដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Think Biotech (Cambodia) រហូតដល់​តំបន់​ដែនជម្រកសត្វព្រៃឡង់។ ហើយ​​​ផ្លូវមួយខ្សែនោះ​ កំពុងជួយសម្រួលដល់​ការកាប់ឈើខុសច្បាប់ និងការជួញដូរ​ឈើមានតម្លៃ​យ៉ាងអនាធិបតេយ្យ។ នេះបើតាមការស៊ើបអង្កេតរបស់កាសែតបរទេស ម៉ុងហ្គាបេ ចុះផ្សាយនៅថ្ងៃទី៥តុលានេះ ដោយ​ចោទថា ជាស្នាដៃរបស់​ក្រុមហ៊ុន Think Biotech (Cambodia)។ តែយ៉ាងណា ​នាយកក្រុមហ៊ុន​​រកស៊ីដាំដើម​ឈើធំជាងគេនៅកម្ពុជាមួយនេះ បាន​បដិសេធ មិនជាប់ទាក់ទងទៅនឹងរឿងនេះទេ​​។

នៅតំបន់ព្រៃឡង់ មានជនមិនស្គាល់មុខបានឈូសឆាយព្រៃធ្វើផ្លូវថ្មីមួយខ្សែ ចេញពីតំបន់ដីសម្បទានដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Think Biotech (Cambodia) រហូតដល់តំបន់ដែនជម្រកសត្វព្រៃឡង់។ ហើយផ្លូវមួយខ្សែនោះ កំពុងជួយសម្រួលដល់ការកាប់ឈើខុសច្បាប់ និងការជួញដូរឈើមានតម្លៃយ៉ាងអនាធិបតេយ្យ។ នេះបើតាមការស៊ើបអង្កេតរបស់កាសែតបរទេស ម៉ុងហ្គាបេ ចុះផ្សាយនៅថ្ងៃទី៥តុលានេះ។
នៅតំបន់ព្រៃឡង់ មានជនមិនស្គាល់មុខបានឈូសឆាយព្រៃធ្វើផ្លូវថ្មីមួយខ្សែ ចេញពីតំបន់ដីសម្បទានដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Think Biotech (Cambodia) រហូតដល់តំបន់ដែនជម្រកសត្វព្រៃឡង់។ ហើយផ្លូវមួយខ្សែនោះ កំពុងជួយសម្រួលដល់ការកាប់ឈើខុសច្បាប់ និងការជួញដូរឈើមានតម្លៃយ៉ាងអនាធិបតេយ្យ។ នេះបើតាមការស៊ើបអង្កេតរបស់កាសែតបរទេស ម៉ុងហ្គាបេ ចុះផ្សាយនៅថ្ងៃទី៥តុលានេះ។ © អោ ស្រីពេជ្រ
ផ្សាយពាណិជ្ជកម្ម

នៅតំបន់ព្រៃឡង់ មាន​ជនមិនស្គាល់មុខបាន​ឈូសឆាយព្រៃ​ធ្វើ​ផ្លូវថ្មីមួយខ្សែ ទៅកាន់​​តំបន់បេះដូងនៃ​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ចេញពី​​​តំបន់​ដីសម្បទានដាំដើមឈើឡើងវិញ​​របស់ក្រុមហ៊ុនរកស៊ីឈើ Think Biotech (Cambodia) ដែលមាន​ប្រមាណ​៣ម៉ឺន៤ពាន់ហិកតា លាតសន្ធឹងតាមព្រំដែននៃព្រៃការពារ ក្នុងខេត្តស្ទឹងត្រែងនិងក្រចេះ។ នេះបើតាមការស៊ើបអង្កេតរបស់កាសែតបរទេស ម៉ុងហ្គាបេ ចុះផ្សាយនៅថ្ងៃទី៥តុលានេះ ដោយមានភស្តុតាងជា​រូបភាព​ផ្កាយរណប​នៅរវាងថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។

នៅក្នុងអត្ថបទស៊ើបអង្កេតរបស់ម៉ុងហ្គាបេមានសរសេរទៀតថា រូបភាពផ្កាយរណបក៏បានបង្ហាញថា ផ្លូវថ្មី​មួយខ្សែនោះ​ ត្រូវបានកាប់ឈូសឆាយព្រៃបន្ត​​ធ្វើ​ជាផ្លូវ ពង្វាង​​​ចូលទៅក្នុងតំបន់ការពារព្រៃឡង់​ បានប្រវែង​​ប្រមាណ​១០គីឡូម៉ែត្រ ត្រឹមថ្ងៃទី​១២ខែមេសា ជាប់​តំបន់សហគមន៍ជនជាតិដើមភាគតិចកាប់យកជ័រដើមឈើរាប់ជំនាន់។ ត្រឹមថ្ងៃទី​២០ខែ​​មេសា ជនមិនស្គាល់មុខបន្តឈូសឆាយ​បាន១គីឡូម៉ែត្របន្ថែម​ទៅទិសខាងលិចនៃព្រៃ និងឈាន​បានសម្រេចប្រវែង​ ​១២គីឡូម៉ែត្រ​គិតត្រឹមថ្ងៃទី​២៥ខែមេសា។

យោងតាមម៉ុងហ្គាបេ​​ ផ្លូវដែលទើបលួចឈូសឆាយនោះ​កំពុងតែជួយ​សម្រួលដល់ការកាប់ឈើខុសច្បាប់ និងការជួញដូរឈើមានតម្លៃយ៉ាងអនាធិបតេយ្យ ដោយចោទថា ជាស្នាដៃរបស់ក្រុមហ៊ុន Think Biotech (Cambodia)។

នៅក្នុងបទសម្ភាសជាមួយកាសែតបរទេសមួយនេះកាលពីខែមិថុនាកន្លងទៅ នាយកក្រុមហ៊ុន Think Biotech លោក លី ឈូឆាង បានបដិសេធមិនមានជាប់ពាក់ព័ន្ធទៅនឹងការឈូសឆាយព្រៃធ្វើផ្លូវថ្មី ចេញពីដីសម្បទានក្រុមហ៊ុនលោក ក៏ដូចជាការការជួញដូរឈើខុសច្បាប់នោះដែរ​។ ជាការបដិសេធដូចសព្វមួយដង ទៅនឹងការចោទថាក្រុមហ៊ុនរកស៊ីឈើមួយនេះ មានពាក់ព័ន្ធទៅនឹងការកាប់និងលក់​ឈើខុសច្បាប់​​ រំលោភ​បំពាន​សហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់ព្រៃឡង់នេះ​។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Think Biotech គឺជាក្រុមហ៊ុនរកស៊ីឈើធំជាងគេនៅកម្ពុជា ដែល​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​ដី​ព្រៃ​របស់​រដ្ឋ ​សម្រាប់​ដាំ​ដើម​ឈើ​ជា​លក្ខណៈ​ឧស្សាហកម្ម នៅក្នុងគម្រោងអភិវឌ្ឍជាច្រើន។ ក៏មានដែរនៅតំបន់ព្រៃឡង់នេះ​ ដែលទទួលបានសិទ្ធិ​ធ្វើពីរដ្ឋាភិបាល​កម្ពុជា​​​នៅក្នុងឆ្នាំ​២០១២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ