អានតួអត្ថបទ

ស្នងការរាជធានីភ្នំពេញ៖ ការស្លាប់របស់លោកឧកញ៉ា ឈាង រ័ត្ន គឺជាករណីអត្តឃាតខ្លួនឯង

ករណីស្លាប់របស់លោកឧកញ៉ា ឈាង រ័ត្ន ថៅកែក្រុមហ៊ុនសម្រស់ធម្មជាតិត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមរយៈអ្នកនាំពាក្យលោក សំ វិច្ឆិកា អះអាងថា គឺជាករណីអត្តឃាតដោយខ្លួនឯង មិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីមន្ត្រីជំនាញបានចុះបើកការស៊ើបអង្កេតពេញមួយថ្ងៃ និងកំណត់ថា ករណីស្លាប់របស់លោកឧកញ៉ា ឈាង រ័ត្នគឺជាករណីអត្តឃាតពិតប្រាកដមែន។ ចំពោះ ការសង្ស័យរបស់ប្រជាពលរដ្ឋថា ជាករណីឃាតកម្មដោយសម្អាងទៅលើមានភាពរបួសត្រង់មុខជនរងគ្រោះ លោក សំ វិច្ឆិកាច្រានចោលទាំងស្រុងថាមិនជាប់ពាក់ព័ន្ធឡើយ។ សូមស្តាប់ការលើកឡើងរបស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ។

ស្នងការរាជធានីភ្នំពេញ៖ ការស្លាប់របស់លោកឧកញ៉ា ឈាង រ័ត្ន គឺជាករណីអត្តឃាតខ្លួនឯង
ស្នងការរាជធានីភ្នំពេញ៖ ការស្លាប់របស់លោកឧកញ៉ា ឈាង រ័ត្ន គឺជាករណីអត្តឃាតខ្លួនឯង © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ