អានតួអត្ថបទ

១០ឆ្នាំទៅមុខទៀត ត្រូវធ្វើអ្វីខ្លះដើម្បីអង្គរ?

១០​ឆ្នាំ​ទៅ​មុខ​សម្រាប់​ការ​ងារ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃរមណីយ​ដ្ឋាន​អង្គរ​គឺ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​បម្រែ​បម្រួល​អាកាស​ធាតុ ​ការ​ពារ​បរិស្ថាន ​ការ​ពារ​ទេស​ភាព​វប្បធម៌ ​ការ​ថែ​រក្សា​ធន​ធាន​ធម្ម​ជាតិ​(ទឹក និងព្រៃ) ​ការ​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ​ការ​ថែ​រក្សា​ប្រាង្គ​ប្រាសាទ និង​សកម្ម​ភាព​ទេសចរណ៍​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​។​ ទាំងនេះ​គឺ​ជា​ការ​ងារ​សំខាន់​ដែល​ត្រូវបាន​ដាក់​ចេញ​តាម​រយៈ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​អន្តរ​រដ្ឋា​ភិបាល​លើក​ទី​៤​ស្តីពី​រមណីយ​ដ្ឋាន​អង្គរ- សំបូរ​ព្រៃគុក​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨​វិច្ឆិកា​។

ប្រាសាទ​អង្គរវត្ត​ នៅ​សៀមរាប កម្ពុជា
ប្រាសាទ​អង្គរវត្ត​ នៅ​សៀមរាប កម្ពុជា Wikipedia
ផ្សាយពាណិជ្ជកម្ម

ក្រៅពីកិច្ចការនេះ ការបង្កើន​សមត្ថភាពអ្នកជំនាញខ្មែរ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​ពហុជំនាញ នៃការ​គ្រប់​គ្រង​បេតិកភណ្ឌពិភពលោកក៏ត្រូវបន្តធ្វើដែរតាម​រយៈការ​បណ្តុះ​បណ្តាល សិក្ខាសាលា អាហារូបករណ៍នៅបរទេស ការ​សិក្សានៅនឹង​កន្លែង និងការគ្រប់​គ្រងស្ថាបន​តាម​វិធីសាស្ត្រ​ទំនើប និង​បច្ចេកវិទ្យាថ្មីៗ។

ភាគីពាក់ព័ន្ធក៏បានស្នើដល់​សមាជិកនៃគណៈកម្មាធិការ​អាយស៊ីស៊ីអង្គរ​-សំបូរព្រៃគុក ផ្តួច​ផ្តើម​លើ​កិច្ច​ការ​ពារ​រូបភាពអង្គរ​ដែល​បេតិកភណ្ឌពិភពលោក​តាម​រយៈ​ការ​រៀប​ចំវិធាន និង​យន្តការ​ច្បាប់​នានា។

អង្គការយូណេស្កូបានចាត់ទុកគណៈកម្មាធិការ ICC-Angkor ថាជាគំរូ និងជោគជ័យដែលត្រូវទទួលជំនួយ១០ឆ្នាំបន្តទៀត។ ក្នុងរយៈពេល៣០ឆ្នាំ ទឹកប្រាក់ ៦០០លានដុល្លារ​ត្រូវបានចំណាយសម្រាប់​ការជួសជុល អភិរក្ស​តំបន់អង្គរ។ មានសមាជិកចូលរួមពីប្រទេស​ជាង​៣០ និងមានអង្គការអន្តរជាតិជាដៃគូ​ចូលរួមផ្សេងទៀត គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ បានក្លាយជា​គំរូគេនៅក្នុងចំណោម​​គម្រោង​ថែរក្សា​ការពារ​និងអភិរក្ស​សម្បត្តិបេតិកភណ្ឌរបស់យូណេស្កូ។

ការ​សម្រេចនេះគឺធ្វើនៅទីស្នាក់ការកណ្តាល​របស់​អង្គការ​យូណេស្កូ​នៅទីក្រុង​ប៉ារីស នៃសន្និសីទអន្តររដ្ឋាភិបាល​ស្តីពីអង្គរ​ សម្រាប់ប្រារព្ធ​ខួប៣០ឆ្នាំ​នៃវត្តមានរបស់​គណៈកម្មាធិការអន្តរជាតិ​​សម្របសម្រួល​កិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ និង​សំបូរពៃ្រគុក ក្រោមព្រះរាជវត្តមានរបស់​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រក្រកម្ពុជានៅពាក់កណ្តាលខែវិច្ឆិកានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ