អានតួអត្ថបទ

ថៃសង្គ្រោះពលរដ្ឋ៩នាក់ដែលរត់គេចពីការបង្ខាំងនៅកាស៊ីណូ PuLi ក្នុងក្រុងប៉ោយប៉ែត

សមត្ថកិច្ចថៃបានសង្គ្រោះពលរដ្ឋខ្លួនចំនួន៩នាក់ ដែលអះអាងថាជាជនរងគ្រោះនៃឧក្រិដ្ឋកម្មជួញដូរមនុស្ស ក្រោមរូបភាពធ្វើការនៅកាស៊ីណូ PuLi ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ តាមការចុះផ្សាយរបស់កាសែតថៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ជនជាតិថៃដែលសង្គ្រោះបានលើកឡើងថា នៅមានមនុស្សយ៉ាងហោច២០០នាក់ទៀតកំពុងបង្ខាំងទុកក្នុងកាស៊ីណូនោះដែលខ្លះត្រូវបានគេបង្ខំឲ្យប្រព្រឹត្តិបទល្មើលឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងខ្លះទៀតឱ្យទទួលសេវាបម្រើផ្លូវភេទ។

ថៃសង្គ្រោះពលរដ្ឋ៩នាក់ដែលរត់គេចពីការបង្ខាំងនៅកាស៊ីណូ PuLi ក្នុងក្រុងប៉ោយប៉ែត
ថៃសង្គ្រោះពលរដ្ឋ៩នាក់ដែលរត់គេចពីការបង្ខាំងនៅកាស៊ីណូ PuLi ក្នុងក្រុងប៉ោយប៉ែត © The Nation
ផ្សាយពាណិជ្ជកម្ម

ជនជាតិថៃ៩នាក់ ដែលអះអាងថាជាជនរងគ្រោះនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាត្រូវមន្ត្រីអន្តោប្រវេសន៍ថៃជួយសង្គ្រោះបាននៅច្រកព្រំដែនជាមួយកម្ពុជា ក្នុងខេត្តស្រះកែវ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងស្ថានភាពរបួសស្នាមពេញដៃជើង។

តាមការបញ្ជាក់របស់សមត្ថកិច្ចថៃនៅក្នុងកាសែតបាំងកកប៉ុស្តិ៍ ពលរដ្ឋថៃទាំង៩នាក់នោះបានលួចគេចចេញពីការចាប់បង្ខាំងធ្វើទារុណកម្មនៅកាស៊ីណូ PuLi ដែលមានទីតាំងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយដឹងថាពួកគេនឹងត្រូវបញ្ជូនលក់បន្តទៅប្រទេសចិន។ បច្ចុប្បន្ននេះ ពួកគេកំពុងទទួលការថែទាំព្យាបាលពីសមត្ថកិច្ចថៃ។

តាមការសាកសួររបស់សមត្ថកិច្ច ជនជាតិថៃទាំងនោះបានលើកឡើងថា ពួកគេបានចាញ់បោកជនជាតិចិនដែលសន្យាផ្តល់ការងារបានចំណូលខ្ពស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែ ពួកគេបែរជាត្រូវបង្ខំឱ្យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ទៅវិញ។

បើតាមកាសែតថៃដដែល ជនជាតិថៃទាំង ៩នាក់បានលើកឡើងថា មានពលរដ្ឋថៃយ៉ាងហោច២០០នាក់ទៀត កំពុងបង្ខាំងទុកនៅជាន់ទី៧នៃអាគារកាស៊ីណូ PuLi ដើម្បីបង្ខំឱ្យប្រព្រឹត្តិបទល្មើលឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងខ្លះទៀត ត្រូវបង្ខំឱ្យទទួលសេវាបម្រើផ្លូវភេទ។

លោក Jakkraphong Phanchot អភិបាលស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ បញ្ជាក់ថាថៃបានទាក់ទងទៅអាជ្ញាធរកម្ពុជា ដើម្បីស្នើឱ្យមានការស៊ើបអង្កេតនៅកាស៊ីណូ PuLi និងស្នើសុំកិច្ចសហការពីកម្ពុជាដើម្បីអាចជួយសង្គ្រោះពលរដ្ឋថៃផ្សេងទៀតដែលកំពុងបង្ខាំងទុកក្នុងកាស៊ីណូ PuLi៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ