អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

បទល្មើសធនធានធម្មជាតិ៖សមត្ថកិច្ចចម្រុះឃ្លុំដីជិត១ម៉ឺនហិចតានៅខេត្តពោធិ៍សាត់

ក្នុងរយៈពេល ២១ថ្ងៃ កម្លាំងចម្រុះបានឃ្លុំដីជិត១ម៉ឺនហិចតាក្នុងខេត្តពោធិ៍សាត់ និងឃាត់ខ្លួនមនុស្សបានចំនួន ៣០នាក់ដែលពាក់ព័ន្ធនឹងការទន្រ្ទានដីខុសច្បាប់។ ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិណវបានធ្វើឡើង ក្រោយនាយករដ្ឋមន្ដ្រីចេញបញ្ជាឱ្យក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធផ្សេងទៀតពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅទូទាំងប្រទេស។ លោកហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា CYN បានចាត់ទុកការបង្កា្របនេះជារឿងសំខាន់ និងស្នើឱ្យបន្តអនុវត្តវិធានការដោយឥតឈប់ឈរ។

បទល្មើសធនធានធម្មជាតិ៖សមត្ថកិច្ចចម្រុះឃ្លុំដីជិត១ម៉ឺនហិចតានៅខេត្តពោធិ៍សាត់
បទល្មើសធនធានធម្មជាតិ៖សមត្ថកិច្ចចម្រុះឃ្លុំដីជិត១ម៉ឺនហិចតានៅខេត្តពោធិ៍សាត់ © ក្រសួងបរិស្ថាន
ផ្សាយពាណិជ្ជកម្ម

នៅក្នុងប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងរយៈពេល ២១ថ្ងៃពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបានឃ្លុំដីជិត១ម៉ឺនហិចតាក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួន១៦ ករណី។

ទន្ទឹមគ្នានេះ ក្រុមសមត្ថកិច្ចចម្រុះក៏បានរុះរើខ្ទមបណ្ដោះអាសន្នដែលប្រជាពលរដ្ឋបានបោះទីតាំងក្នុងតំបន់ការពារធម្មជាតិចំនួន ៤៧៩ ខ្ទម និងបានដកហូតសម្ភារៈមួយចំនួនទុកជាវត្ថុតាងផងដែរ។ នេះបើតាមក្រសួងបរិស្ថាន។

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាធំនៅក្នុងភូមិសាស្ដ្រខេត្តពោធី៍សាត់បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីលោកហ៊ុន ម៉ាណែតបានដាក់បទបញ្ជាឱ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅទូទាំងប្រទេស រួមទាំងការអនុវត្តន៍ច្បាប់តឹងរ៉ឹងចំពោះអ្នកប្រព្រឹត្តបទល្មើស។

លោកហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា CYN បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះថា ការបង្ក្រាបបទល្មើសធនធានធម្មជាតិពេលនេះជារឿងសំខាន់។ តែលោកចង់ឱ្យការអនុវត្តន៍វិធានការនេះបន្តមានឥតឈប់ឈរ។

លោក ហេង គឹមហុងយល់ឃើញថា ការឃាត់ខ្លួនបានអ្នកប្រព្រឹត្តបទល្មើសអាចអនុញ្ញាតវែកមុខអ្នកពាក់ព័ន្ធផ្សេងទៀត ពីសេសអ្នកនៅពីក្រោយដែលញុះញង់ឱ្យប្រជាពលរដ្ឋចូលទៅទន្រ្ទានដីដោយខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ