អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការចាប់ពីដើមខែមេសានេះ

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកែប្រែប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសារធាណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែជូនមន្ត្រីរាជការដែលនឹងទទួលបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ 

រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការចាប់ពីដើមខែមេសា
រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការចាប់ពីដើមខែមេសា © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនឹងទទួលបានប្រាក់បន្ថែមលើប្រាក់បៀវត្សចាស់។ ដែលខ្លួនទទួលបាន។ បើយោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ១០ ២៥៤ ៩៦៧ លានរៀលសម្រាប់ចំណាយទៅលើបន្ទុកបុគ្គលិករដ្ឋក្នុងឆ្នាំ២០២៤ ដើម្បីជ្រើសរើសមន្រ្តីថ្មីជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ ២០២៣ ដំឡើងទាំងប្រាក់បៀវត្ស និងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការ។ 

 

ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ដដែលបានបញ្ជាក់ថា បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៤ ត្រូវដំឡើងចំនួន ៥% ហើយប្រាក់បំណាច់មុខងារត្រូវដំឡើងតាមកម្រិត ក្នុងនោះ មន្ត្រីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារចាស់ក្នុងកម្រិតចាប់ពី១ ១៣០ ០០០រៀលចុះក្រោមនឹងទទួលបានប្រាក់បន្ថែមចំនួន ២២ ៥០០ រៀល ហើយមន្ត្រីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ១០០រៀលឡើងទៅនឹងទទួលបានប្រាក់បន្ថែមចំនួន ២០ ០០រៀល។ 

 

ដោយឡែក មន្រ្តីនគរបាលជាតិ និងយោធិនដែលមានប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ០០០ រៀលចុះក្រោមនឹងទទួលបានប្រាក់បន្ថែមចំនួន ២៥ ០០០ រៀល ហើយអ្នកដែលមានប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ១០០ រៀលឡើងទៅនឹងទទួលបានប្រាក់បន្ថែមចំនួន ២០ ០០០រៀល។ ទន្ទឹមគ្នានេះ ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្រ្តីជាប់កិច្ចសន្យាក៏នឹងត្រូវដំឡើងពី ៧១ម៉ឺនរៀលដល់ ៧៧ ម៉ឺនរៀលនៅក្នុងឆ្នាំ ២០២៤។ ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ក្រៅពីឡើងប្រាក់ខែ មន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ