អានតួអត្ថបទ
កម្ពុជា-សង្គម

អតិថិជនបុរីពិភពថ្មីដាក់ញត្តិស្នើឱ្យលោកហ៊ុន សែនធ្វើអន្តរាគមន៍ក្នុងរឿងវិវាទជាមួយម្ចាស់បុរី

អតិថិជនបុរីពិភពថ្មីបានយកញត្តិទៅដាក់ដល់ផ្ទះលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី៧មេសា ឆ្នាំ២០២៤ ដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទរវាងអតិថិជននិងម្ចាស់បុរីពិភពថ្មី។ តាមខ្លឹមសារនៃញត្តិ បុរីពិភពថ្មីបានយកសោរមកចាក់បិទទ្វារ និងដោះទ្វារផ្ទះរបស់អតិថិជនដែលគ្មានលទ្ធភាពបង់រំលោះ។ ការដាក់ញត្តិនេះធ្វើឡើង បន្ទាប់ពីវិវាទនេះឈានដល់ផ្ទុះការតវ៉ាហិង្សា និងចាប់ខ្លួនមនុស្ស២នាក់នៅថ្ងៃទី៦មេសា។

អតិថិជនបុរីពិភពថ្មីជាង១៨០ខ្នងផ្ទះដាក់ញត្តិស្នើឱ្យលោកហ៊ុន សែនធ្វើអន្តរាគមន៍ក្នុងរឿងវិវាទជាមួយម្ចាស់បុរី
អតិថិជនបុរីពិភពថ្មីបានយកញត្តិទៅដាក់ដល់ផ្ទះលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី៧មេសា ឆ្នាំ២០២៤ ដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទរវាងអតិថិជននិងម្ចាស់បុរីពិភពថ្មី។ តាមខ្លឹមសារនៃញត្តិ បុរីពិភពថ្មីបានយកសោរមកចាក់បិទទ្វារ និងដោះទ្វារផ្ទះរបស់អតិថិជនដែលគ្មានលទ្ធភាពបង់រំលោះ។ ការដាក់ញត្តិនេះធ្វើឡើង បន្ទាប់ពីវិវាទនេះឈានដល់ផ្ទុះការតវ៉ាហិង្សា និងចាប់ខ្លួនមនុស្ស២នាក់នៅថ្ងៃទី៦មេសា។
អតិថិជនបុរីពិភពថ្មីជាង១៨០ខ្នងផ្ទះដាក់ញត្តិស្នើឱ្យលោកហ៊ុន សែនធ្វើអន្តរាគមន៍ក្នុងរឿងវិវាទជាមួយម្ចាស់បុរី អតិថិជនបុរីពិភពថ្មីបានយកញត្តិទៅដាក់ដល់ផ្ទះលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី៧មេសា ឆ្នាំ២០២៤ ដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទរវាងអតិថិជននិងម្ចាស់បុរីពិភពថ្មី។ តាមខ្លឹមសារនៃញត្តិ បុរីពិភពថ្មីបានយកសោរមកចាក់បិទទ្វារ និងដោះទ្វារផ្ទះរបស់អតិថិជនដែលគ្មានលទ្ធភាពបង់រំលោះ។ ការដាក់ញត្តិនេះធ្វើឡើង បន្ទាប់ពីវិវាទនេះឈានដល់ផ្ទុះការតវ៉ាហិង្សា និងចាប់ខ្លួនមនុស្ស២នាក់នៅថ្ងៃទី៦មេសា។ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅយប់ថ្ងៃទី៧មេសា ឆ្នាំ២០២៤ អតិថិជនបុរីពិភពថ្មី ដែលជាម្ចាស់ផ្ទះចំនួន ១៨៦ខ្នងផ្ទះ បានដាក់ញត្តិស្នើសុំលោកហ៊ុន សែន ដែលទើបឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា ឱ្យជួយធ្វើអន្តរាគមន៍ដោះស្រាយវិវាទរវាងក្រុមហ៊ុនបុរីពិភពថ្មី និងអតិថិជនទិញផ្ទះបង់រំលោះជាមួយក្រុមហ៊ុន។ តាមខ្លឹមសារនៃញត្តិដែលវិទ្យុបារាំងអន្តរជាតិRFIទទួលបាន ក្រុមអតិថិជនបានចោទថា បុរីពិភពថ្មីបានប្រព្រឹត្តទង្វើអមនុស្សធម៌ បំភិតបំភ័យ និងរំលោភបំពានអតិថិជន ដែលផ្ទុយពីកិច្ចសន្យារឹបអូសផ្ទះ។ តាមញត្តិ បុរីពិភពថ្មីបានយកសោរមកចាក់បិទទ្វារផ្ទះរបស់អតិថិជនដែលគ្មានលទ្ធភាពបង់សងរំលោះ កាលពីថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៤ និងបានដោះទ្វារផ្ទះចោលមិនឱ្យពួកគេអាចរស់នៅបានតែម្តង នៅថ្ងៃទី៦មេសា ឆ្នាំ២០២៤។

ក្រៅពីនេះ អតិថិជនដែលជាម្ចាស់ផ្ទះទាំងជាង១៨០ខ្នងផ្ទះបានស្នើឱ្យមានការដោះលែងលោក អេង ប្រុស ជាអតិថិជនដែលត្រូវបានបុរីពិភពថ្មីប្តឹងនិងឃុំខ្លួន នៅស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការផ្ទុះ តវ៉ាហិង្សានៅខាងមុខការិយាល័យបុរីពិភពថ្មីកួរស្រូវ២ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថា នៅថ្ងៃទី៦មេសា អតិថិជនបុរីពិភពថ្មីបានតវ៉ា ដោយការដុតកង់ឡាន គប់ដុំថ្មដាក់គ្នា ជាមួយសន្តិសុខយាម និងប្រតាយប្រតប់គ្នាលើរថយន្តដឹកទឹកដែលព្យាយាមបើកទៅពន្លត់ភ្លើង។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ឱ្យដឹងនៅថ្ងៃទី៨មេសា ឆ្នាំ២០២៤ថា សមត្ថកិច្ចបានចុះសម្របសម្រួលនិងបានចាប់ខ្លួនបុរស២នាក់ ដែលម្នាក់គឺលោក អេង ប្រុស និងម្នាក់ទៀតជាអ្នកបើកបររថយន្តទឹក។ អ្នកទាំង២ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្កអំពើហិង្សា ក្នុងបទល្មើសព្រហ្មទណ្ឌ។

អតិថិជនបុរីពិភពថ្មីនៅរសៀលថ្ងៃទី៨មេសានេះបានយកញត្តិទៅដាក់បន្ថែមនៅខុទ្ទកាល័យលោក ហ៊ុន សែន និងនៅក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។ ក្រោមយន្តការសម្របសម្រួល រដ្ឋមន្ត្រីក្រសួងដែនដីនៅដើមខែមីនាកន្លងទៅ ធ្លាប់បានប្រាប់អតិថិជនបុរីពិភពថ្មីឱ្យផ្អាកការតវ៉ា និងទុកពេលឱ្យក្រសួងដោះស្រាយជាមួយក្រុមហ៊ុន ក្រោមយន្តការថយមួយជំហានម្នាក់។

គិតចាប់តាំងពីឆ្នាំ២០២៣ អតិថិជនបុរីពិភពថ្មីជាច្រើន គ្មានប្រាក់បង់រំលោះតាមកាលកំណត់ ដោយសារស្ថានភាពសេដ្ឋកិច្ច ហើយអតិថិជនទាំងនោះត្រូវបង្ខំចិត្តលក់ផ្ទះចេញវិញ។ ក្រុមហ៊ុនបានបដិសេធមិនទិញចូលវិញ ដោយលើកហេតុផលថាអស់លទ្ធភាព និងមិនមានចែងនៅក្នុងកិច្ចសន្យាដែលទើបចេញដោយក្រុមហ៊ុនជាឯកតោភាគី។ 

នៅក្នុងញត្តិតវ៉ារបស់ខ្លួនលើកនេះ អតិថិជនរបស់ផ្ទះប្រមាណ២០០ខ្នងផ្ទះ កំពុងទាមទារឱ្យក្រុមហ៊ុនបុរីពិភពថ្មី ទី១ សងប្រាក់៥០ភាគរយនៃប្រាក់ដែលបានបង់ ចំពោះអតិថិជនអស់លទ្ធភាពបង់ប្រាក់រំលោះប្រចាំខែ។ ទី២ ពួកគេទាមទារឱ្យក្រុមហ៊ុនទិញចូល៥០%នៃប្រាក់បង់រួច បូកប្រាក់ដើម១០០% និងប្រាក់សងថែម ចំពោះអតិថិជនអស់លទ្ធភាពលក់ជូនបុរីវិញ។ និងទី៣ ទាមទារឱ្យក្រុមហ៊ុនចេញលិខិតធានាការទិញចូល៥០%នៃតម្លៃផ្ទះនៅពេលចង់លក់។ ក៏ប៉ុន្តែក្រុមហ៊ុនបុរីពិភពថ្មីធ្លាប់បញ្ជាក់ហើយថា​ដោយសារតែវិបត្តិអចលនទ្រព្យ ក្រុមហ៊ុនអស់លទ្ធភាពសម្របសម្រួលលក្ខខណ្ឌដើម្បីសម្រាលការលំបាករបស់អតិថិជនទៀតហើយ។ ក្រុមហ៊ុននឹងបន្តអនុវត្តលក្ខណ្ឌថ្មីពោលគឺលែងទិញចូលវិញ ទោះវាមិនមានចែងនៅក្នុងកិច្ចសន្យាទិញលក់ពីមុនក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ