អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែតថា កម្ពុជាគ្មានមហិច្ឆតាប្រឆាំងរដ្ឋធម្មនុញ្ញ ដើម្បីដាក់មូលដ្ឋានទ័ពបរទេស

នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមុខបញ្ជាក់សាជាថ្មី នៅថ្ងៃទី១១មេសានេះថា កម្ពុជាមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីខ្លួននោះទេ។ បន្ថែមពីនេះលោក អះអាងថាកម្ពុជាក៏មិនអនុញ្ញាតឱ្យគេប្រើប្រាស់ប្រទេសខ្លួន ជាមូលដ្ឋានប្រឆាំងនឹងប្រទេសផ្សេងដែរ និងថា កម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត និងភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯង។ ការចេញមុខអះអាងរបស់នាយករដ្ឋមន្ដ្រីកម្ពុជាជាថ្មីបែបនេះ ក្រោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ារបស់ប្រទេសវៀតណាម និងអ្នកវិភាគមួយចំនួន បានផ្សាយដោយវាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើដល់សេដ្ឋកិច្ច-សង្គមនោះទេ តែក៏បម្រើដល់វិស័យយោធាចិន។ ទោះមានការចុះផ្សាយយ៉ាងដូច្នេះ លោកនាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជានឹងជំរុញការសាងសង់ព្រែកជីកហ្វូណន ដែលមានតម្លៃ ១៧០០លានដុល្លារ តភ្ជាប់ពីទីក្រុងភ្នំពេញទៅសមុទ្រ។

លោក ហ៊ុន ម៉ាណែតថា កម្ពុជាគ្មានមហិច្ឆតាប្រឆាំងរដ្ឋធម្មនុញ្ញ ដើម្បីដាក់មូលដ្ឋានទ័ពបរទេស
លោក ហ៊ុន ម៉ាណែតថា កម្ពុជាគ្មានមហិច្ឆតាប្រឆាំងរដ្ឋធម្មនុញ្ញ ដើម្បីដាក់មូលដ្ឋានទ័ពបរទេស © STPM
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ