អានតួអត្ថបទ
បទយកការណ៍

លោក​ហមប៊ុនឆាយ​ឈប់ជេររិះគន់ ប៉ុន្តែ ត្រលប់មកស្វែងរកមធ្យោបាយ​បង្រួបង្រួមដើម្បីការពារ​ជាតិខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេសបារាំង ជាទីដែលកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ ១៩៩១ ស្តីពីកម្ពុជា ចាប់កំណើត សមាគម សហគមន៍ និងអ្នកគាំទ្រគណបក្សនយោបាយខ្មែរ បានផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍ នៅទីតាំង ៣កន្លែងផ្សេងៗគ្នា សម្រាប់ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅថ្ងៃសុក្រទី​២២​តុលា ២០២១ សមាគម ចំនួន៤ ដូចជាសមាគម២៣តុលា ១៩៩១ សមាគមបដិវត្តផ្កាឈូក ទេពនិម្មិត និងគណៈកម្មាធិការយុត្តិធម៌ដើម្បីកម្ពុជា រៀបចំបាតុកម្មនៅក្បែរស្ថានទូតអាមេរិកក្នុងក្រុងប៉ារីស ចំណែក នៅថ្ងៃសៅរ៍ទី២៣តុលា សាខាគណបក្សសង្រ្គោះជាតិប្រចាំប្រទេសបារាំង និង​សហគមន៍ខ្មែរ រៀបចំបាតុកម្ម ក្នុងរូបភាពជាការដង្ហែរក្បួន ដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិ និងបណ្តាប្រទេសហត្ថលេខី សើរើឡើងវិញ កិច្ចព្រមព្រៀង។ សម្រាប់លោកហម ប៊ុនឆាយ អគ្គលេខាធិការនៃគណៈកម្មការព្រំដែនប្រទេសបារាំង ខុសពីលើកមុនៗ ការបា្ររព្ធខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងធ្វើឡើងក្នុងរូបភាពជាសន្និសីទ ពិភាក្សា ប៉ុន្តែ មិនមែនជាបាតុកម្មទាមទារឲ្យអន្តរជាតិដាក់សម្ពាធលើរបបលោកហ៊ុនសែនដូចមុនទៀតនោះទេ។

លោក​ហម ប៊ុនឆាយ អគ្គលេខាធិការ​គម្មការ​ព្រំដែន​កម្ពុជា​និងជាអ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិនៅប្រទេស​បារាំង
លោក​ហម ប៊ុនឆាយ អគ្គលេខាធិការ​គម្មការ​ព្រំដែន​កម្ពុជា​និងជាអ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិនៅប្រទេស​បារាំង © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ