អានតួអត្ថបទ
កិច្ចព្រមព្រៀងក្រុងប៉ារីស

នៅខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀង​ក្រុងប៉ារីស ប្រជាជនខ្មែរ​ដង្ហែរក្បួនជាលើកទី១តាមផ្លូវក្នុងក្រុងប៉ារីស

នៅប្រទេសបារាំង នៅចំថ្ងៃ​ខួប​៣០​ឆ្នាំនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ប្រជាជន​ខ្មែរ​មកពីខេត្ត ក្រុងបារាំង និង​មកពី​អាល្លឺម៉ង់ បានចូលរួម​ក្នុង​ក្បួនបាតុកម្ម រៀបចំឡើង​ដោយ​សាខាគណបក្ស​សង្រ្គោះជាតិ​នៅប្រទេស​បារាំង។ ខុសពីលើកមុនៗ ដែល​បាតុកម្ម​ដែលទាមទារ​ឲ្យ​មាន​ការគោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអធិបតេយ្យភាពទឹកដី ដែលមាន​ចែង​ក្នុងកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ធ្វើឡើង​នៅតែមួយកន្លែង នៅទីលាន​សិទ្ធិមនុស្ស ត្រូកាដេរ៉ូ ទល់មុខ​អគារ​តួអេហ្វែល បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ទី ២៣​តុលា ២០២១ នៅទីក្រុង​ប៉ារីស ត្រូវ​បាន​ធ្វើឡើងក្នុង​រូបភាព​ជា​ការដើរដង្ហែរក្បួន ចម្ងាយ ជាង ៣គីឡូម៉ែត្រ ពី​ទីលាន République ទៅដល់​ទីលាន Nation ក្រោមការការពារ​សន្តិសុខ និង​ជួយ​បើកផ្លូវ​ពីសំណាក់ប៉ូលិស​បារាំង។ 

នៅខួប​៣០ឆ្នាំ​នៃកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពីសន្តិភាព​នៅប្រទេស​កម្ពុជា ប្រជាជនខ្មែរ​នៅប្រទេស​បារាំង​រួមគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ក្បួនដង្ហែរ​តាមផ្លូវ​នៅទីក្រុង​ប៉ារីស នៅថ្ងៃទី ២៣​តុលា ឆ្នាំ ២០២១
នៅខួប​៣០ឆ្នាំ​នៃកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពីសន្តិភាព​នៅប្រទេស​កម្ពុជា ប្រជាជនខ្មែរ​នៅប្រទេស​បារាំង​រួមគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ក្បួនដង្ហែរ​តាមផ្លូវ​នៅទីក្រុង​ប៉ារីស នៅថ្ងៃទី ២៣​តុលា ឆ្នាំ ២០២១ © Chheang Bopha
ផ្សាយពាណិជ្ជកម្ម

នៅ​ទីលាន​République កណ្តាលក្រុង​ប៉ារីស ប្រជាជនខ្មែរ រស់នៅ​ប្រទេស​បារាំង ​បានប្រមូលផ្តុំ​គ្នា​ស្តាប់​វាគ្មិន ជាអ្នកនយោបាយ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស។ អ្នកចូលរួម​ក្នុង​បាតុកម្ម មានចំនួន​ប្រមាណ ៥០០នាក់ ដែល​នៅក្នុងនោះ មាន​ជិត ២០០នាក់ ធ្វើដំណើរ​មកពី​ខេត្ត ដូចជា​លីយ៉ុង ម៉ាសីយ៍ លីល បកដូរ ម៉ុលលូស ជាដើម។ នេះបើតាម​សាខា​គណបក្សសង្រ្គោះជាតិ នៅប្រទេស​បារាំង ដែល​ចូលរួម​រៀបចំ​ដឹកនាំ​បាតុកម្ម​ជាមួយ​សហគមន៍ និង​សមាគមខ្មែរ។

ក្នុង​ចំណោម ​វាគ្មិន​ដ៏សំបូរវោហា គេឃើញ​មានវត្តមាន​របស់​លោក​សមរង្ស៊ី អតីត​ប្រធានស្តីទី​នៃគណបក្ស​សង្រ្គោះជាតិ។

ជាលើកទី១ បាតុកម្ម​របស់​ប្រជាជន​ខ្មែរ​ដើម្បី​ទាមទារ​ឲ្យមានការគោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស បានធ្វើឡើង​ក្នុង​រូបភាព​ជា​ដើរដង្ហែរក្បួន តាមផ្លូវ​នៅទីក្រុង​ប៉ារីស។ លោក​សុវណ្ណា រស់នៅ​ជាយក្រុង​ប៉ារីស​បានធ្វើដំណើរ​មក​ចូលរួម​ក្នុង​បាតុកម្ម នៅចំថ្ងៃពិសេស ថ្ងៃ​ខួប ៣០ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ អាយុ ៧៥ឆ្នាំ លោក​សុវណ្ណា ក៏ដូចជា​អ្នកចូលរួម​វ័យចំណាស់​ផ្សេងទៀត បាន​ឈប់​ ​អង្គុយ​សម្រាក នៅតាមផ្លូវ មុន​នឹង​បន្ត​ដំណើរ​ក្នុង​ក្បួន​បាតុកម្ម។

ក្នុង​ចម្ងាយ ជាង ៣គីឡូម៉ែត្រនៃដំណើរ​បាតុកម្ម ពី ទីលាន​République ដល់​ទីលាន​Nation ពាក្យ​រិះគន់​រដ្ឋាភិបាល​របស់​លោកហ៊ុនសែន និង​ការទាមទារ​ឲ្យមានសិទ្ធិសេរីភាព ដោះលែង​អ្នកទោស​នយោបាយ នៅកម្ពុជា លឺលាន់រំពង​ពេញផ្លូវ ក្រោម​ក្រសែភ្នែក​របស់​គ្រប់​អ្នកដំណើរ​តាមផ្លូវ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ