អានតួអត្ថបទ
បទសម្ភាស

លោក គឹម ណុង៖ ការកែប្រែតំបន់ការពារធម្មជាតិមិនប៉ះពាល់ពលរដ្ឋ តែផ្តល់ប្រយោជន៍ដល់ទេសចរណ៍និងឥណទានកាបូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះគឺ លោក គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិ​នៃក្រសួងបរិស្ថាន។ បើតាមលោក គឹម ណុង រដ្ឋាភិបាលកម្ពុជាបានចុះអនុក្រឹត្យថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ កែប្រែតំបន់ការពារធម្មជាតិ​​ដំណាលគ្នា​ដល់ទៅ​ចំនួន​៣៧តំបន់​ ខណៈតំបន់ការពារ​ធម្មជាតិប្រទេស​កម្ពុជាមានសរុប​ចំនួន ៧៣តំបន់​។ តំបន់ការពារធម្មជាតិដែល​រួមមាន​ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ  តំបន់ការពារទេសភាព និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវបានរដ្ឋាភិបាលសម្រេច​ពង្រីកផ្ទៃដី​និងខ្លះទៀត​ត្រូវបានកាត់ឆ្កៀលចេញ។ អគ្គនាយកតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន​ថា ការកែប្រែ​តំបន់ការពារធម្មជាតិទាំងជិត​ ៤០តំបន់នេះ ​​គឺ​ដើម្បី​ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីឱ្យបាន​ត្រឹមត្រូវ ឈានទៅរៀបចំការចុះបញ្ជីដីធ្លី​ ធានាប្រសិទ្ធភាពគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិ​ និងកាត់បន្ថយទំនាស់ដីធ្លី...។ល។ លោក គឹម ណុង អះអាងថា ការកែប្រែតំបន់ការពារធម្មជាតិនេះ មិនបង្កផល​ប៉ះពាល់ដល់ប្រជាពលរដ្ឋទេ​ តែផ្ទុយទៅវិញវា​ផ្តល់ប្រយោជន៍ដល់វិស័យ​ទេសចរណ៍និងឥណទានកាបូន៕

លោក គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន
លោក គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ