អានតួអត្ថបទ
បទសម្ភាស

លោក ចន ណារិទ្ធ៖ស្ត្រី​ជាង​១៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​នឹង​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កំពុង​តែដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ហើយ​ទំហំ​ទឹក​ប្រាក់​៤៣​លាន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​ចំណាយ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ។ រី​ឯស្ត្រី ប្រមាណ​ជាង​១៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ នឹង​ទទួល​បាន​អត្ថប្រយោជន៍​នេះ។ ស្ត្រីទាំង​នោះ​មាន​ប្រភព​មក​ពីគ្រួសារ​មាន​បណ្ណសមធម៌, មន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា, និង​កម្មករ​និយោជិត​ជាសមា​ជិក ប.ស.ស.។ បើ​តាម​មន្ត្រី​ជំនាញ កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ គឺ​ដើម្បី​គុណភាព​កុមារ​កម្ពុជា ឲ្យ​ឆ្លើយតបការ​លូតលាស់​ទាំង​កាយ​សម្បទា និង​បញ្ញា​ស្មារតី ក្នុង​រយៈ​ពេល ១ ០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត។ហេតុអ្វី​បាន​ជា​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ២​ឆ្នាំ​មិន​អនុវត្ត​សម្រាប់ស្ត្រី​ជា​ទូទៅ?  សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​អេង គឹមហុង និង​លោក ចន ណារិទ្ធិ​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម​កម្ពុជា៖

លោក ចន ណារិទ្ធ អញ្ជើញមកបន្ទប់ផ្សាយវិទ្យុបារាំងអន្តរជាតិRFI
លោក ចន ណារិទ្ធ អញ្ជើញមកបន្ទប់ផ្សាយវិទ្យុបារាំងអន្តរជាតិRFI © ក្រុមប្រឹក្សាគាំពារជាតិសង្គមកម្ពុជា
ផ្សាយពាណិជ្ជកម្ម

 

កិច្ចសម្ភាសរវាងអេង គឹមហុង អ្នកកាសែតវិទ្យុបារាំងអន្តរជាតិជាមួយលោក ចន  ណារិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣
កិច្ចសម្ភាសរវាងអេង គឹមហុង អ្នកកាសែតវិទ្យុបារាំងអន្តរជាតិជាមួយលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ © ក្រុមប្រឹក្សាគាំពារជាតិសង្គមកម្ពុជា
គួរជម្រាបជូនថា យន្ត​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​ធ្វើជាបី​ដំណាក់​កាល ៖ ដំណាក់​កាលទី១ មុន​សម្រាល​គឺ​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ ៤ លើក ក្នុង១​លើក គាត់​និងទទួល​បាន ៨ម៉ឺនរៀល, ដំណាក់​កាលទី២ គឺ​ដំណាក់​កាល​ក្នុង​ពេល​សម្រាល បើ​គាត់​ជា​ស្រ្តី​មក​ពី​គ្រួសារមាន​បណ្ណ​សមធម៌នោះ​គាត់​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៤០ម៉ឺនរៀល​សម្រាប់​កូន១, ៦០ម៉ឺនរៀល សម្រាប់កូនភ្លោះ២ និង ៨០ម៉ឺន​រៀល​សម្រាប់​កូនភ្លោះ​បី។ ដោយឡែក​ក្នុង​ដំណាក់កាល​សម្រាល​ដូច​គ្នា​នេះសម្រាប់​មន្រ្តីរាជការ មន្រ្តីកម្ម​សិក្សា មន្រ្តីជាប់​កិច្ច​សន្យា និង​កម្មករ​និយោជិត​ជា សមាជិក ប.ស.ស. នឹងទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៨០ម៉ឺនរៀល ពេល​សម្រាល​បាន​កូន​មួយ, កូន​ភ្លោះ​ពីរ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល និងកូនភ្លោះ៣ និងទទួលបានប្រាក់ឧបត្ថម្ភ ១លាន ៦០ម៉ឺនរៀល ពីរាជរដ្ឋាភិបាល។ ដំណាក់កាលទី៣ គឺជាដំណាក់​កាល​នាំ​កូន​មក​ពិនិត្យ​សុខភាព និង​ទទួល​ថ្នា​បង្ការ ចំនួន១០​លើក ដោយក្នុង១លើកៗ និងទទួលបាន ៨ម៉ឺនរៀលដូចគ្នា។

លោក ចន ណារិទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា៖
លោក ចន ណារិទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា៖ © ក្រុមប្រឹក្សាគាំពារជាតិសង្គមកម្ពុជា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ