អានតួអត្ថបទ
បទសម្ភាស

លោកបណ្ឌិត ញ៉ែម បូរ៉ាដែន៖ សៀវភៅប្រវត្តិសាស្ត្រ ត្រូវមានតួលេខ ឯកសារជាក់ស្តែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

សៀវភៅ «កំណត់ហេតុសង្គ្រាម រឿងរ៉ាវសន្តិភាព» ជាស្នាដៃមួយថ្មីរបស់លោកបណ្ឌិត ញ៉ែម បូរ៉ាដែន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាសៀវភៅ ដែលបានរំលេចពីប្រវត្តិសាស្ត្រយោធា នយោបាយ និងយុទ្ធសាស្ត្រក្នុងសង្រ្គាមស៊ីវិលកម្ពុជា ១៩៩១-១៩៩៩។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះ លោកបណ្ឌិត ញ៉ែម បូរ៉ាដែន នឹងបញ្ជាក់ពីមូលហេតុនៃការសរសេរសៀវភៅមួយនេះ និងវិធីសាស្ត្រស្រាវជ្រាវ ប្រមូលព័ត៌មាន ទាក់ទងនឹងរឿងខ្មែរក្រហម ដើម្បីលេចចេញសៀវភៅមួយនេះឡើង។ បើតាមលោកបណ្ឌិត ញ៉ែម បូរ៉ាដែន ការសរសេរសៀវភៅប្រវត្តិសាស្រ្តពិត ត្រូវមានតួលេខ និងឯកសារជាក់ស្តែង ខុសពីការសរសេរសៀវភៅប្រលោមលោក ដែលស្រមើស្រមៃអាចសរសេរចេញ។

លោកបណ្ឌិត ញ៉ែម បូរ៉ាដែន អ្នកនិពន្ធសៀវភៅ «កំណត់ហេតុសង្រ្គាម រឿងរ៉ាវសន្តិភាព»
លោកបណ្ឌិត ញ៉ែម បូរ៉ាដែន អ្នកនិពន្ធសៀវភៅ «កំណត់ហេតុសង្រ្គាម រឿងរ៉ាវសន្តិភាព» © Nhem Boraden
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ